កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៣ ខែសីហា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៣ ខែសីហា
ចម្រៀងលេខ១៨ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv ជំពូកទី៥ វគ្គ១៦-២៣ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: អេសេគាល ២៨-៣១ (១០នាទី)
ទី១: អេសេគាល ២៨:១៧-២៦ (៤នាទី ឬខ្លីជាង)
ទី២: ជំនឿមិនពិតអំពីលោកយេស៊ូគ្រិស្ត—w០៩ ១/៣ ទំព័រ៦ (៥នាទី)
ទី៣: ភ្លើងជានិមិត្តរូបនៃការបំផ្លាញចោល—td៣៦ខ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។ សូមបញ្ជាក់អក្សរកាត់សម្រាប់ឈ្មោះសៀវភៅផ្សេងៗដែលមាននៅទំព័រ៤។
១០ នាទី: រៀបចំដើម្បីត្រឡប់ទៅជួប។ ការពិគ្រោះមានមូលដ្ឋានលើសំណួរ: (១) ពេលជួបម្ចាស់ផ្ទះដំបូង ហេតុអ្វីមានប្រយោជន៍ឲ្យយើងត្រឡប់ទៅជួបវិញ? ហើយតើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? (២) តើតាមរបៀបណាយើងអាចជ្រើសរើសសំណួរដែលម្ចាស់ផ្ទះចាប់អារម្មណ៍ពេលត្រឡប់ទៅជួបវិញ? (៣) ហេតុអ្វីល្អឲ្យយើងណាត់ពេលពិភាក្សាជាមួយម្ចាស់ផ្ទះនៅលើកក្រោយ? ហើយបើអាចធ្វើបាន ហេតុអ្វីជាការល្អឲ្យយើងសុំលេខទូរស័ព្ទឬអាសយដ្ឋានអ៊ីមែលរបស់គាត់? (៤) ហេតុអ្វីយើងគួរព្យាយាមត្រឡប់ទៅជួបឲ្យបានឆាប់ ប្រហែលក្នុងពេលតែពីរឬបីថ្ងៃ? (៥) បន្ទាប់ពីជួបម្ចាស់ផ្ទះដំបូង តើគួរកត់ទុកព័ត៌មានអ្វីខ្លះ?
១០ នាទី: សម្ភាសអ្នកបម្រើពេញពេលម្នាក់ឬពីរនាក់។ តើអ្វីលើកទឹកចិត្តគាត់ឲ្យចូលរួមក្នុងកិច្ចបម្រើនេះ? តើអ្វីខ្លះធ្វើឲ្យគាត់ពិបាកបន្តបម្រើពេញពេល? ហើយតើអ្វីបានជួយគាត់ឲ្យបន្តកិច្ចការនេះ? តើគាត់បានទទួលពរអ្វីខ្លះ? លើកទឹកចិត្តអ្នកផ្សាយឲ្យគិតធ្វើជាអ្នកត្រួសត្រាយពេញពេលក្នុងឆ្នាំកិច្ចបម្រើខាងមុខ។
១០ នាទី: «ចូរការពារសមត្ថភាពវិនិច្ឆ័យរបស់អ្នក»។ សំណួរនិងចម្លើយ។ បើដឹងអំពីថ្ងៃខែនៃសន្និបាតពិសេស សូមប្រាប់បងប្អូន។
ចម្រៀងលេខ៣២ និងសេចក្ដីអធិដ្ឋាន