កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២០ ខែសីហា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែសីហា
ចម្រៀងលេខ៥២ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv សេចក្ដីពន្យល់បន្ថែម ទំព័រ២៤២-២៤៥ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: អេសេគាល ៣២-៣៤ (១០នាទី)
ទី១: អេសេគាល ៣៤:១៥-២៨ (៤នាទី ឬខ្លីជាង)
ទី២: រឿងអំពីបុរសជាអ្នកមាននិងឡាសា មិនមែនជាទីសំអាងនៃការទទួលទារុណកម្មជារៀងរហូតទេ—td៣៦គ (៥នាទី)
ទី៣: មូលហេតុដែលសេចក្ដីអធិដ្ឋានដែលមានខ្លឹមសាររួមបញ្ចូលអ្វីផ្សេងទៀតក្រៅពីពាក្យសម្ដី—w១០ ១/៤ ទំព័រ១៦ វគ្គ១០-១២ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: សេចក្ដីជូនដំណឹង។
១០ នាទី: ពេលគេនិយាយថា ‹ខ្ញុំជាអ្នកកាន់សាសនាអ៊ីស្លាម›។ ការពិគ្រោះដែលមានមូលដ្ឋានលើកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ១៥-១៦។ សូមរួមបញ្ចូលព័ត៌មានដែលមានប្រយោជន៍ពីអត្ថបទ«តើអ្នកនឹងនិយាយយ៉ាងណាទៅអ្នកកាន់សាសនាអ៊ីស្លាម?» ក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែវិច្ឆិកា ឆ្នាំ១៩៩៩ ទំព័រ៤។
១០ នាទី: ព្រះយេហូវ៉ាបានបង្រៀនខ្ញុំឲ្យធ្វើតាមបំណងប្រាថ្នារបស់លោក។ ការពិគ្រោះដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ទំព័រ១៧-២១។ អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីមេរៀនដែលពួកគាត់បានរៀន។
១០ នាទី: «ចូរការពារសមត្ថភាពរិះគិតរបស់អ្នក»។ សំណួរនិងចម្លើយ។ បើដឹងអំពីថ្ងៃខែនៃសន្និបាតប្រចាំមណ្ឌលហើយ សូមជម្រាបប្រាប់បងប្អូន។
ចម្រៀងលេខ៤២ និងសេចក្ដីអធិដ្ឋាន