សេចក្ដីជូនដំណឹង
◼ ខែកញ្ញានិងតុលា: ទស្សនាវដ្ដីប៉មយាម។ ពេលត្រឡប់ទៅជួប សូមប្រើសៀវភៅព្រះគម្ពីរបង្រៀន ឬបើឃើញថាសមនឹងតម្រូវការរបស់បុគ្គលនោះ សូមប្រើសៀវភៅស្តើងចូរស្ដាប់ព្រះ ឬចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត ហើយព្យាយាមចាប់ផ្ដើមបង្រៀនគម្ពីរ។ វិច្ឆិកានិងធ្នូ: សូមប្រើខិត្តប័ណ្ណដូចជា: សូមអរសប្បាយនឹងជីវភាពគ្រួសារចុះ ជីវិតនៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ត តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? បើម្ចាស់ផ្ទះចាប់អារម្មណ៍ សូមបង្ហាញរបៀបសិក្សាគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន ឬសៀវភៅស្តើងចូរស្ដាប់ព្រះ ឬចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត។
◼ សុន្ទរកថាពិសេសក្នុងអំឡុងខែដែលមានពិធីរំលឹកសម្រាប់ឆ្នាំ២០១៣ នឹងត្រូវថ្លែងនៅសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែមេសា។ ក្រុមជំនុំនឹងជម្រាបអំពីប្រធាននៃសុន្ទរកថានៅពេលក្រោយ។ ក្រុមជំនុំណាដែលមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យមណ្ឌល ឬមានសន្និបាតនៅសប្ដាហ៍នោះ ត្រូវលើកថ្ងៃនៃសុន្ទរកថាពិសេសមកថ្លែងនៅសប្ដាហ៍បន្ទាប់។ មិនត្រូវមានក្រុមជំនុំណាថ្លែងសុន្ទរកថាពិសេសនេះ មុនថ្ងៃទី១ ខែមេសា ឡើយ។