កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១ ខែតុលា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែតុលា
ចម្រៀងលេខ៤៥ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv ជំពូកទី៧ វគ្គ២០-២៨ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ដានីយ៉ែល ៤-៦ (១០នាទី)
ទី១: ដានីយ៉ែល ៤:១៨-២៨ (៤នាទី ឬខ្លីជាង)
ទី២: ហេតុអ្វីគ្រិស្តសាសនិកពិតមិនពាក់ព័ន្ធនឹងមន្តអាគម?—w១១ ១/២ ទំព័រ២៧-២៨ វគ្គ៦-៨ (៥នាទី)
ទី៣: ការចូលរួមជាមួយនឹងសាសនាដទៃមិនមែនជាផ្លូវរបស់ព្រះទេ—td១០ក (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: ចាប់ផ្ដើមការសិក្សានៅថ្ងៃសៅរ៍ដំបូង។ សូមប្រើពាក្យផ្សាយគំរូដែលមាននៅទំព័រនេះ ដើម្បីបង្ហាញអំពីរបៀបស្នើសុំបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូងក្នុងខែតុលា។ លើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យចូលរួម។
១៥ នាទី: តើយើងបានសម្រេចអ្វីខ្លះពីឆ្នាំមុន? សុន្ទរកថាថ្លែងដោយអ្នកត្រួតពិនិត្យកិច្ចបម្រើ។ សូមបញ្ជាក់អំពីសកម្មភាពរបស់ក្រុមជំនុំនាឆ្នាំកិច្ចបម្រើកន្លងទៅនេះ ដោយប្រមូលអារម្មណ៍ទៅលើកិច្ចការដ៏ល្អដែលបានសម្រេចក្នុងកិច្ចបម្រើផ្សាយ ហើយសូមសរសើរក្រុមជំនុំ។ សម្ភាសអ្នកផ្សាយម្នាក់ឬពីរនាក់ដែលមានបទពិសោធន៍ល្អ។ លើកឡើងចំណុចមួយឬពីរស្តីអំពីកិច្ចផ្សព្វផ្សាយដែលក្រុមជំនុំអាចព្យាយាមធ្វើឲ្យបានប្រសើរថែមទៀតក្នុងឆ្នាំកិច្ចបម្រើថ្មី រួចផ្ដល់យោបល់អំពីរបៀបដែលពួកគាត់អាចធ្វើដូច្នោះ។
១០ នាទី: យោបល់សម្រាប់ស្នើផ្ដល់ទស្សនាវដ្ដីក្នុងខែតុលា។ ការពិគ្រោះ។ សូមចំណាយពេល៣០ទៅ៦០វិនាទី ដើម្បីរៀបរាប់អំពីមូលហេតុដែលព័ត៌មានទាំងនោះគួរជាទីចាប់អារម្មណ៍ចំពោះមនុស្សក្នុងតំបន់ផ្សាយ។ បន្ទាប់មក ប្រើអត្ថបទខាងដើមក្នុងទស្សនាវដ្ដីប៉មយាម អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីសំណួរដែលមនុស្សក្នុងតំបន់ផ្សាយនឹងចាប់អារម្មណ៍ ហើយសូមឲ្យពួកគាត់ប្រាប់បទគម្ពីរដែលចង់អាន។ បើមានពេល សូមធ្វើដូចគ្នាចំពោះអត្ថបទមួយផ្សេងទៀតដែលមានក្នុងទស្សនាវដ្ដីនោះ។ ធ្វើការសម្ដែងអំពីរបៀបស្នើផ្ដល់ទស្សនាវដ្ដីនេះ។
ចម្រៀងលេខ២៦ និងសេចក្ដីអធិដ្ឋាន