ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
ខែមេសា ឆ្នាំ២០១២ យើងមានចិត្តរីករាយនឹងជម្រាបបងប្អូនអំពីចំនួនអ្នកផ្សព្វផ្សាយដែលបានកើនឡើងដល់កំពូល មានចំនួនសរុប៥៥៤នាក់ ពោលគឺមានការកើនឡើង១៨ភាគរយច្រើនជាងខែដដែលឆ្នាំមុន។ យើងក៏រីករាយនឹងជម្រាបថា អ្នកត្រួសត្រាយពេញពេលមានចំនួនសរុប២៥៩នាក់ ហើយនេះជាលើកទី៨ដែលមានចំនួនកើនឡើងដល់កំពូលជាប់ៗគ្នា។ ឆ្នាំ២០១២ អ្នកចូលរួមពិធីរំលឹកមរណភាពរបស់គ្រិស្តមានចំនួន១.៧៣៦នាក់។ នេះជាភ័ស្តុតាងជាក់ស្តែងថា ព្រះយេហូវ៉ានៅតែប្រទានពរដល់យើង!