កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៨ ខែតុលា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែតុលា
ចម្រៀងលេខ២៨ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv សេចក្ដីពន្យល់បន្ថែម ទំព័រ២៤៦-២៤៩ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ដានីយ៉ែល ៧-៩ (១០នាទី)
ទី១: ដានីយ៉ែល ៧:១៣-២២ (៤នាទី ឬខ្លីជាង)
ទី២: តើសាសនាទាំងអស់សុទ្ធតែល្អឬ?—td១០ខ (៥នាទី)
ទី៣: ហេតុអ្វីព្រះយេហូវ៉ាជាព្រះដ៏ស្មោះភក្ដី?—បប. ១៥:៤; ១៦:៥; cl ជំពូក២៨ ទំព័រ២៨២-២៨៤ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: បើអ្នកណាម្នាក់និយាយថា៖ ‹ខ្ញុំមានការរវល់›។ ការពិគ្រោះដែលមានមូលដ្ឋានលើកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ១១-១២។ សូមឲ្យអ្នកស្ដាប់ដែលមានលទ្ធផលល្អប្រាប់អំពីរបៀបដែលពួកគាត់បានប្រើយោបល់ផ្សេងៗក្នុងតំបន់ផ្សាយ។ សូមធ្វើការសម្ដែងពីរយ៉ាងខ្លី។
១០ នាទី: តើយើងទាញមេរៀនអ្វី? ការពិគ្រោះ។ សូមអ្នកស្ដាប់អាន ម៉ាថាយ ២១:១២-១៦ និងលូកា ២១:១-៤។ សូមពិចារណាអំពីមេរៀនដែលយើងអាចរៀនពីកំណត់ហេតុទាំងនេះ។
១០ នាទី: «តើអ្នកអាចផ្សព្វផ្សាយនៅពេលល្ងាចបានទេ?»។ សំណួរនិងចម្លើយ។ ពេលពិចារណាដល់វគ្គ២ អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់បទពិសោធន៍ដែលធ្វើឲ្យពួកគេមានអំណរកាលដែលពួកគេផ្សព្វផ្សាយនៅពេលល្ងាច។
ចម្រៀងលេខ៤៧ និងសេចក្ដីអធិដ្ឋាន