កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៥ ខែតុលា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែតុលា
ចម្រៀងលេខ១០ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv ជំពូកទី៨ វគ្គ១-១០ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ដានីយ៉ែល ១០-១២ (១០នាទី)
ទី១: ដានីយ៉ែល ១១:១៥-២៧ (៤នាទី ឬខ្លីជាង)
ទី២: ហេតុអ្វីគ្រិស្តសាសនិកមិនសងសឹក?—រ៉ូម ១២:១៨-២១; w០៩ ១/១០ ទំព័រ១៦-១៨ (៥នាទី)
ទី៣: ហេតុអ្វីគ្រិស្តសាសនិកគួរប្រើនាមរបស់ព្រះ?—td២៣ក (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: បើអ្នកណាម្នាក់និយាយថា៖ ‹ខ្ញុំមិនចាប់អារម្មណ៍ទេ›។ ការពិគ្រោះដែលមានមូលដ្ឋានលើកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ៨។ សូមឲ្យអ្នកស្ដាប់ដែលទទួលលទ្ធផលល្អប្រាប់អំពីរបៀបដែលពួកគាត់បានប្រើយោបល់ផ្សេងៗក្នុងតំបន់ផ្សាយ។ សូមធ្វើការសម្ដែងពីរពីយោបល់ក្នុងកូនសៀវភៅនោះ។
២០ នាទី: «ចូរប្រើខិត្តប័ណ្ណដើម្បីផ្សាយដំណឹងល្អ»។ សំណួរនិងចម្លើយ។ ពេលពិចារណាដល់វគ្គ៥ សូមរំលឹកយ៉ាងខ្លីអំពីខិត្តប័ណ្ណដែលនឹងត្រូវស្នើផ្ដល់ក្នុងខែវិច្ឆិកា ហើយធ្វើការសម្ដែងមួយ។ ពេលពិចារណាដល់វគ្គ៧ សូមធ្វើការសម្ដែងអំពីរបៀបប្រើខិត្តប័ណ្ណពេលផ្សព្វផ្សាយក្រៅផ្លូវការ។
ចម្រៀងលេខ១៧ និងសេចក្ដីអធិដ្ឋាន