សេចក្ដីជូនដំណឹង
◼ ខែតុលា: ទស្សនាវដ្ដីប៉មយាម។ ពេលត្រឡប់ទៅជួប សូមប្រើសៀវភៅព្រះគម្ពីរបង្រៀន ឬបើឃើញថាសមនឹងតម្រូវការរបស់បុគ្គលនោះ សូមប្រើសៀវភៅស្តើងចូរស្ដាប់ព្រះ ឬចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត ហើយព្យាយាមចាប់ផ្ដើមបង្រៀនគម្ពីរ។ វិច្ឆិកានិងធ្នូ: សូមប្រើខិត្តប័ណ្ណដូចជា: សូមអរសប្បាយនឹងជីវភាពគ្រួសារចុះ ជីវិតនៅក្នុងពិភពលោកថ្មីដ៏ក្សេមក្សាន្ត តើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? បើម្ចាស់ផ្ទះចាប់អារម្មណ៍ សូមបង្ហាញរបៀបសិក្សាគម្ពីរដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន ឬសៀវភៅស្តើងចូរស្ដាប់ព្រះ ឬចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត។ ខែមករា ឆ្នាំ២០១៣: សូមប្រើសៀវភៅស្តើងដែលមាន៣២ទំព័រដូចជា: របៀបទទួលបានជីវិតដ៏គាប់ចិត្ត គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី? ផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! តើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ? ពេលត្រឡប់ទៅជួប សូមប្រើសៀវភៅព្រះគម្ពីរបង្រៀន ឬបើឃើញថាសមនឹងតម្រូវការរបស់បុគ្គលនោះ សូមប្រើសៀវភៅស្តើងចូរស្ដាប់ព្រះ ឬចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត ហើយព្យាយាមចាប់ផ្ដើមបង្រៀនគម្ពីរ។