កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៥ ខែវិច្ឆិកា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែវិច្ឆិកា
ចម្រៀងលេខ៤៨ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv ជំពូកទី៩ វគ្គ១-១២ និងប្រអប់នៅទំព័រ១១៥ (ការអានប្រអប់ ឬសេចក្ដីពន្យល់បន្ថែម គឺស្រេចលើចិត្ត) (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: យ៉ូអែល ១-៣ (១០នាទី)
ទី១: យ៉ូអែល ២:១៧-២៧ (៤នាទី ឬខ្លីជាង)
ទី២: តើយើងអាចអនុវត្តគោលការណ៍នៅសុភាសិត ២២:៣ យ៉ាងដូចម្ដេច?—w០៦ ១/១០ ទំព័រ១៦-១៧ (៥នាទី)
ទី៣: របៀបសម្គាល់គុណសម្បត្ដិរបស់ព្រះ—td២៣គ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: ព្រះយេហូវ៉ាធ្វើឲ្យខ្ញុំមើលឃើញ។ ការពិគ្រោះដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ខែតុលា–ធ្នូ ឆ្នាំ២០១២ ទំព័រ១០-១១។ អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីចំណុចដែលបានលើកទឹកចិត្តពួកគាត់។
១០ នាទី: សេចក្ដីត្រូវការក្នុងក្រុមជំនុំ។
១០ នាទី: យោបល់សម្រាប់ស្នើផ្ដល់ទស្សនាវដ្ដីក្នុងខែវិច្ឆិកា។ ការពិគ្រោះ។ សូមចំណាយពេល៣០ទៅ៦០វិនាទីដើម្បីរៀបរាប់អំពីមូលហេតុដែលទស្សនាវដ្ដីនោះគួរជាទីចាប់អារម្មណ៍ចំពោះមនុស្សក្នុងតំបន់ផ្សាយ។ បន្ទាប់មក សូមប្រើអត្ថបទខាងដើមក្នុងទស្សនាវដ្ដីប៉មយាម អញ្ជើញអ្នកស្ដាប់ឲ្យបញ្ចេញយោបល់អំពីសំណួរដែលមនុស្សក្នុងតំបន់ផ្សាយនឹងចាប់អារម្មណ៍ រួចមកឲ្យពួកគាត់ប្រាប់អំពីបទគម្ពីរដែលចង់អាន។ បើមានពេល សូមធ្វើតាមវិធីដូចគ្នាចំពោះអត្ថបទផ្សេងមួយទៀតដែលមានក្នុងទស្សនាវដ្ដីនោះ។ សូមធ្វើការសម្ដែងអំពីរបៀបស្នើផ្ដល់ទស្សនាវដ្ដី។
ចម្រៀងលេខ១៥ និងសេចក្ដីអធិដ្ឋាន