បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/១២ ទំ. ៧
  • វិធីប្រាំយ៉ាងដើម្បីរកសិស្សគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • វិធីប្រាំយ៉ាងដើម្បីរកសិស្សគម្ពីរ
  • ២០១២ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកសួររកអ្នកចាប់អារម្មណ៍ឯទៀតឬទេ?
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ភាគទី៧: ការអធិស្ឋានពេលចាប់ផ្ដើមនិងបញ្ចប់ការសិក្សា
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • របៀបដឹកនាំការសិក្សាគម្ពីរដែលនាំទៅដល់ការជ្រមុជទឹក ភាគទី១
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • សូមឲ្យក្រុមជំនុំទាំងមូលជួយសិស្សគម្ពីរឲ្យទទួលការជ្រមុជទឹក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
មើលបន្ថែមទៀត
២០១២ កិច្ចបម្រើព្រះ
km ១០/១២ ទំ. ៧

វិធី​ប្រាំ​យ៉ាង​ដើម្បី​រក​សិស្ស​គម្ពីរ

១​. បើ​ពិបាក​រក​សិស្ស​គម្ពីរ​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​យើង តើ​យើង​គួរ​ធ្វើ​ដូច​ម្ដេច? ហើយ​ហេតុ​អ្វី?

១ តើ​អ្នក​ធ្លាប់​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែងរក​សិស្ស​គម្ពីរ​ឬ​ទេ? បើ​ដូច្នេះ​មែន សូម​បន្ត​ព្យាយាម។ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​អស់​អ្នក​ដែល​នៅ​តែ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​កាឡ. ៦:៩​) នៅ​ខាង​ក្រោម​នេះ មាន​វិធី​ប្រាំ​យ៉ាង​ដែល​អាច​ជួយ​អ្នក។

២​. តើ​យើង​អាច​សុំ​ឲ្យ​គេ​រៀន​គម្ពីរ​ដោយ​ចំ​ៗ​យ៉ាង​ដូច​ម្ដេច?

២ ស្នើ​សុំ​ដោយ​ចំ​ៗ​ឲ្យ​គេ​រៀន​គម្ពីរ: មនុស្ស​ជា​ច្រើន​ដឹង​ថា យើង​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ប៉ុន្តែ ពួក​គេ​ប្រហែលជា​មិន​ដឹង​ទេ​ថា យើង​ក៏​ស្នើ​សុំ​ឲ្យ​រៀន​គម្ពីរ​ដែរ។ ដូច្នេះ ពេល​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ សូម​សួរ​ម្ចាស់​ផ្ទះ​ដោយ​ត្រង់​ៗ។ អ្នក​ក៏​អាច​សួរ​បុគ្គល​ដែល​អ្នក​បាន​ត្រឡប់​ទៅ​ជួប​ថា តើ​ពួក​គេ​ចង់​រៀន​គម្ពីរ​ឬ​ទេ? បើ​ពួក​គេ​មិន​ចង់ អ្នក​អាច​បន្ត​ទុក​សៀវភៅ ដើម្បី​បណ្ដុះ​ចំណាប់​អារម្មណ៍​ពួក​គេ។ ជា​ឧទាហរណ៍ បង​ប្រុស​ម្នាក់​បាន​ត្រឡប់​ទៅ​ជួប​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​បាន​ទទួល​ទស្សនាវដ្ដី​ជា​ទៀង​ទាត់​អស់​ជា​ច្រើន​ឆ្នាំ​ហើយ។ បន្ទាប់​ពី​បាន​ឲ្យ​ទស្សនាវដ្ដី​លេខ​ថ្មី​បំផុត​ដល់​ពួក​គេ បង​ប្រុស​បម្រុង​នឹង​ចាក​ចេញ ស្រាប់​តែ​គាត់​នឹក​ឃើញ​សួរ​ថា​៖ ​«​តើ​អ្នក​ចង់​រៀន​គម្ពីរ​ទេ?​»។ គាត់​ភ្ញាក់​ផ្អើល​មែនទែន​ពេល​ដែល​ពួក​គេ​ឆ្លើយ​ថា ចង់​រៀន។ ឥឡូវ​ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ។

៣​. តើ​យើង​គួរ​សន្មត​ថា​អ្នក​ដែល​មក​កិច្ច​ប្រជុំ​កំពុង​រៀន​គម្ពីរ​ជា​មួយ​បង​ប្អូន​ណា​ម្នាក់​ឬ? សូម​ពន្យល់។

៣ សួរ​អ្នក​ចាប់​អារម្មណ៍​ដែល​មក​កិច្ច​ប្រជុំ: អ្នក​មិន​ត្រូវ​ឆាប់​សន្មត​ថា អ្នក​ដែល​មក​កិច្ច​ប្រជុំ​សុទ្ធតែ​ជា​សិស្ស​គម្ពីរ​នោះ​ទេ។ បង​ប្រុស​ម្នាក់​បាន​និយាយ​ថា​៖ ​«​ចំនួន​អ្នក​ដែល​បាន​រៀន​គម្ពីរ​ជា​មួយ​ខ្ញុំ ជាង​ពាក់​កណ្ដាល​គឺជា​អ្នក​ដែល​ខ្ញុំ​បាន​សួរ​ពេល​ដែល​ពួក​គេ​មក​កិច្ច​ប្រជុំ​»។ បង​ស្រី​យើង​បាន​ទៅ​ជួប​ស្ត្រី​ម្នាក់​ដែល​មាន​ការ​ខ្មាស​អៀន គាត់​មាន​កូន​ស្រី​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ធ្លាប់​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់។ ស្ត្រី​នោះ​បាន​ចូល​រួម​កិច្ច​ប្រជុំ​អស់​ប្រហែល​១៥​ឆ្នាំ​ហើយ។ គាត់​តែង​តែ​មក​ដល់​ពេល​កិច្ច​ប្រជុំ​ចាប់​ផ្ដើម និង​ចេញ​ទៅ​វិញ​ភ្លាម​ពេល​កិច្ច​ប្រជុំ​ចប់។ ស្ត្រី​នោះ​ព្រម​រៀន​គម្ពីរ ហើយ​នៅ​ទី​បំផុត​គាត់​បាន​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។ បង​ស្រី​យើង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ស្ដាយ​ដែល​ខ្ញុំ​មិន​គួរ​ចាំ​រហូត​ដល់​១៥​ឆ្នាំ ទើប​សួរ​គាត់​ថា ចង់​រៀន​គម្ពីរ​ទេ?​»។

៤​. តើ​យើង​អាច​រក​សិស្ស​គម្ពីរ​ដោយ​សួរ​រក​អ្នក​ចាប់​អារម្មណ៍​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

៤ សួរ​រក​អ្នក​ចាប់​អារម្មណ៍​ឯ​ទៀត: បង​ស្រី​ម្នាក់​ចូល​ចិត្ត​ទៅ​ជា​មួយ​បង​ប្អូន​ផ្សេង​ទៀត ពេល​ពួក​គាត់​បង្រៀន​សិស្ស​គម្ពីរ។ ដោយ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​បង្រៀន​គម្ពីរ នៅ​ពេល​បង្រៀន​ចប់ នោះ​គាត់​សួរ​សិស្ស​គម្ពីរ​ថា តើ​នាង​មាន​ស្គាល់​នរណា​ម្នាក់​ដែល​ចង់​រៀន​គម្ពីរ​ទេ? ពេល​ជូន​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន ដល់​បុគ្គល​ដែល​អ្នក​ធ្លាប់​ត្រឡប់​ទៅ​ជួប អ្នក​អាច​សួរ​ថា​៖ ​«​តើ​អ្នក​ស្គាល់​នរណា​ទៀត​ដែល​ចង់​ទទួល​សៀវភៅ​នេះ​មួយ​ក្បាល​ទេ?​»។ ជួនកាល​មាន​ស្ថានភាព​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​ផ្សាយ​ឬ​អ្នក​ត្រួស​ត្រាយ​មិន​អាច​បង្រៀន​គម្ពីរ​ដល់​អ្នក​ដែល​ពួក​គាត់​បាន​ជួប​ក្នុង​តំបន់​ផ្សាយ។ ដូច្នេះ សូម​ប្រាប់​បង​ប្អូន​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា អ្នក​អាច​បង្រៀន​គម្ពីរ​បាន។

៥​. បើ​យើង​ស្នើ​សុំ​គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ឲ្យ​រៀន​គម្ពីរ ហេតុ​អ្វី​យើង​គួរ​សួរ​គូ​របស់​គាត់​ដែល​ជា​អ្នក​ជឿ​ក្នុង​ក្រុម​ជំនុំ​ជា​មុន​សិន?

៥ គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ: ក្នុង​ក្រុម​ជំនុំ​របស់​អ្នក តើ​មាន​អ្នក​ផ្សាយ​ដែល​បាន​រៀប​ការ​ជា​មួយ​អ្នក​ដែល​មិន​មែន​ជា​អ្នក​ជឿ​ឬ​ទេ? អ្នក​ដែល​មិន​ជឿ​ខ្លះ​ជៀស​វាង​និយាយ​អំពី​រឿង​ដែល​ទាក់​ទង​នឹង​គម្ពីរ​ជា​មួយ​គូ​របស់​ខ្លួន​ដែល​ជា​គ្រិស្ត​សាសនិក។ ប៉ុន្តែ ពួក​គេ​នឹង​ព្រម​តាម​ការ​អញ្ជើញ​ឲ្យ​រៀន​គម្ពីរ​ជា​មួយ​អ្នក​ផ្សេង​ទៀត​ដែល​មិន​មែន​ជា​សមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន។ ជា​ការ​ល្អ​បំផុត បើ​អ្នក​ពិគ្រោះ​ជា​មួយ​គូ​ដែល​ជា​អ្នក​ជឿ​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​អំពី​អ្វី​ដែល​គួរ​និយាយ មុន​នឹង​អ្នក​ទៅ​ជួប​គូ​របស់​គាត់​ដែល​មិន​មែន​ជា​អ្នក​ជឿ។

៦​. តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​អ្នក​ក្នុង​ការ​ព្យាយាម​រក​សិស្ស​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

៦ អធិដ្ឋាន: សុំ​កុំ​មើល​ស្រាល​អានុភាព​នៃ​សេចក្ដី​អធិដ្ឋាន។ (​យ៉ា. ៥:១៦​) ព្រះ​យេហូវ៉ា​សន្យា​ថា លោក​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​ណា​ដែល​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​១យ៉ូន. ៥:​១៤​) បង​ប្រុស​ម្នាក់​ដែល​ជាប់​រវល់​ខ្លាំង បាន​ចាប់​ផ្ដើម​អធិដ្ឋាន​សុំ​មាន​សិស្ស​គម្ពីរ​ម្នាក់។ ប្រពន្ធ​របស់​គាត់​ឆ្ងល់​ថា តើ​គាត់​នឹង​មាន​ពេល​សម្រាប់​សិស្ស​គម្ពីរ​ទេ? ជា​ពិសេស បើ​សិស្ស​នោះ​មាន​បញ្ហា​ច្រើន។ ដូច្នេះ នាង​បាន​ជម្រាប​ព្រះ​យេហូវ៉ា​ឲ្យ​ដឹង​អំពី​ការ​ខ្វល់ខ្វាយ​របស់​នាង ពេល​ដែល​នាង​អធិដ្ឋាន​សុំ​ឲ្យ​ប្ដី​មាន​សិស្ស​គម្ពីរ​ម្នាក់។ ពីរ​សប្ដាហ៍​ក្រោយ ព្រះ​យេហូវ៉ា​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គាត់ គឺ​អ្នក​ត្រួស​ត្រាយ​មួយ​រូប​បាន​ជួប​បុរស​ម្នាក់​ដែល​ចង់​រៀន​គម្ពីរ ដូច្នេះ​គាត់​បាន​សុំ​បង​ប្រុស​នោះ​ឲ្យ​ទៅ​បង្រៀន។ ប្រពន្ធ​គាត់​បាន​រៀប​រាប់​ថា​៖ ​«​អស់​អ្នក​ដែល​ប្រហែលជា​គិត​ថា ការ​បង្រៀន​គម្ពីរ​ជា​អ្វី​ដែល​គាត់​មិន​អាច​ធ្វើ​បាន នោះ​ខ្ញុំ​អាច​និយាយ​បាន​ថា​៖ សូម​អធិដ្ឋាន​យ៉ាង​ចំ​ៗ ហើយ​កុំ​ឈប់​អធិដ្ឋាន​អំពី​រឿង​នោះ​ឲ្យ​សោះ។ ខ្ញុំ​មិន​ដែល​នឹក​ស្មានថា​ខ្ញុំ​អាច​មាន​អំណរ​ខ្លាំង​ដល់​ម្ល៉េះ​ទេ​»។ បើ​អ្នក​បន្ត​ព្យាយាម នោះ​អ្នក​នឹង​មាន​សិស្ស​គម្ពីរ​ម្នាក់ ហើយ​អ្នក​នឹង​មាន​អំណរ​ដែល​មក​ពី​ការ​ជួយ​មនុស្ស​ឲ្យ​ដើរ​តាម​«​ផ្លូវ​ដែល​ទៅ​ឯ​ជីវិត​»។—ម៉ាថ. ៧:១៣, ១៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក