លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២។ ក្នុងសំណួរនីមួយៗមានថ្ងៃខែដែលបញ្ជាក់អំពីសប្ដាហ៍ដែលព័ត៌មាននោះបានត្រូវពន្យល់ដើម្បីអាចស្រាវជ្រាវពេលរៀបចំសម្រាប់សាលាកិច្ចបម្រើផ្សាយជារៀងរាល់សប្ដាហ៍។
១. តើបទទំនាយនៅយ៉ូអែល ២:១-១០, ២៨ ស្តីអំពីក្រា កណ្ដូបនិងចង្រិតដែលចូលមកយ៉ាងសន្ធឹកនោះ បានសម្រេចយ៉ាងណា? [ថ្ងៃទី៥ ខែវិច្ឆិកា, w០៧ ១/១១ ទំព័រ៨ វគ្គ៦]
២. តើអេម៉ុស ៨:១១ បានសម្រេចចំពោះអ្នកណា? ហើយដោយសារយើងបានទទួលចំណេះជាច្រើនដែលមកពីព្រះ តើសំណួរអ្វីដែលយើងគួរសួរខ្លួន? [ថ្ងៃទី១២ ខែវិច្ឆិកា, w០៥ ១/២ ទំព័រ៣២ វគ្គ២១]
៣. តើអ្វីប្រហែលជាធ្វើឲ្យជនជាតិអេដំមមានអំណួត? ហើយតើយើងមិនត្រូវភ្លេចអំពីការពិតអ្វី? (អូបា. ៣, ៤) [ថ្ងៃទី១៩ ខែវិច្ឆិកា, w០៧ ១/១១ ទំព័រ១២ វគ្គ៤]
៤. តើតាមរបៀបណាដែលព្រះយេហូវ៉ាប្រែគំនិតលែងបំផ្លាញបណ្ដាជននៅទីក្រុងនីនីវេ? (យ៉ូណ. ៣:៨, ១០) [ថ្ងៃទី១៩ ខែវិច្ឆិកា, w០៧ ១/១១ ទំព័រ១៣ វគ្គ៦]
៥. តើការដើរតាមនាមព្រះយេហូវ៉ាមានន័យយ៉ាងណា? (មីកា ៤:៥) [ថ្ងៃទី២៦ ខែវិច្ឆិកា, w០៣ ១/១១ ទំព័រ២៦ វគ្គ១៩]
៦. តើយើងទាញមេរៀនអ្វីពីការសងសឹករបស់ព្រះយេហូវ៉ាដល់ពួកអ្នកតតាំងនឹងលោក? (ណា. ១:២-៦) [ថ្ងៃទី៣ ខែធ្នូ, w០៧ ១/១២ ទំព័រ៩ វគ្គ៤]
៧. តើពាក្យនៅហាកាយ ១:៦ មានន័យអ្វី? ហើយតើយើងគួរចងចាំមេរៀនអ្វី? [ថ្ងៃទី១០ ខែធ្នូ, w០៦ ១/៥ ទំព័រ១០-១១ វគ្គ១២-១៥]
៨. នៅសាការី ៧:១០ ចែងថា៖ «កុំឲ្យពួកឯងណាមួយគិតគូរបង្កើតការអាក្រក់ នៅក្នុងចិត្ត ទាស់នឹងបងប្អូនខ្លួន» តើយើងអាចធ្វើតាមឱវាទនេះយ៉ាងដូចម្ដេច? [ថ្ងៃទី១៧ ខែធ្នូ, w០៧ ១/១២ ទំព័រ១៥ វគ្គ៣]
៩. ហេតុអ្វីពាក្យនៅសាការី ៤:៦, ៧ លើកទឹកចិត្តអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ? [ថ្ងៃទី១៧ ខែធ្នូ, w០៧ ១/១២ ទំព័រ១៥ វគ្គ១]
១០. ដូចអ្វីដែលបានចែងនៅម៉ាឡាគី ៣:១៦ ហេតុអ្វីយើងមិនគួររសាយចិត្តក្នុងការរក្សាចិត្តស្មោះភក្ដីចំពោះព្រះ? [ថ្ងៃទី៣១ ខែធ្នូ, br3 ទំព័រ៣២ វគ្គ៣]