កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១១ ខែមីនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១១ ខែមីនា
ចម្រៀងលេខ៣៨ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv ជំពូកទី១៤ វគ្គ១៥-១៩ និងប្រអប់នៅទំព័រ១៩១ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ម៉ាកុស ១៣-១៦ (១០នាទី)
ទី១: ម៉ាកុស ១៤:២២-៤២ (៤នាទី ឬខ្លីជាង)
ទី២: តើយើងគួររំលឹកអំពីមរណភាពរបស់លោកយេស៊ូយ៉ាងដូចម្ដេច?—wp១២ ១/៤ ទំព័រ១៦ សំណួរទី១ (៥នាទី)
ទី៣: តើពិធីរំលឹកមានប្រយោជន៍អ្វីសម្រាប់យើង?—wp១២ ១/៤ ទំព័រ១៧ សំណួរទី៤ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: តើយើងទាញមេរៀនអ្វី? ការពិគ្រោះ។ សូមអ្នកស្ដាប់អាន ម៉ាថាយ ១០:៧-១០ និងលូកា ១០:១-៤។ សូមពិចារណារបៀបដែលកំណត់ហេតុទាំងនេះអាចជួយយើងក្នុងកិច្ចបម្រើផ្សាយ។
១០ នាទី: របៀបដែលអ្នកអាចពង្រីកកិច្ចបម្រើរបស់អ្នក ផ្នែកទី១។ ការពិគ្រោះដែលមានមូលដ្ឋានលើកិច្ចបម្រើព្រះរាជាណាចក្រយើង ខែកក្កដា ឆ្នាំ២០០៧ ទំព័រ៤ វគ្គ២-៦។ សូមសម្ភាសអ្នកផ្សាយម្នាក់ឬពីរនាក់ដែលបានរើទៅតំបន់ផ្សេង ឬបានរៀនភាសាមួយទៀតដើម្បីបង្កើនកិច្ចបម្រើរបស់ពួកគាត់។ តើពួកគាត់ត្រូវយកឈ្នះបញ្ហាអ្វីខ្លះ? តើក្រុមគ្រួសារឬក្រុមជំនុំបានជួយពួកគាត់យ៉ាងដូចម្ដេច? តើពួកគាត់បានទទួលពរអ្វីខ្លះ?
១០ នាទី: «រៀបចំពិធីរំលឹកដោយចិត្តអំណរ»។ សំណួរនិងចម្លើយ។ សូមរំលឹកឡើងវិញអំពីការរៀបចំសម្រាប់ពិធីរំលឹក។ ជម្រាបក្រុមជំនុំអំពីលទ្ធផលនៃសកម្មភាពពិសេសប្រចាំឆ្នាំក្នុងការចែកលិខិតអញ្ជើញក្នុងតំបន់ផ្សាយ។
ចម្រៀងលេខ៨ និងសេចក្ដីអធិដ្ឋាន