បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/១៣ ទំ. ២
  • សូមទទួលស្វាគមន៍ពួកគាត់!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សូមទទួលស្វាគមន៍ពួកគាត់!
  • ២០១៣ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • យើងនឹងធ្វើជាសាក្សីបញ្ជាក់យ៉ាងខ្លាំងក្លា
    ២០១១ កិច្ចបម្រើព្រះ
  • សូមស្វាគមន៍ភ្ញៀវដែលមកចូលរួម
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៦)
  • តើយើងអាចជួយអ្នកដែលចូលរួមពិធីបុណ្យរំលឹកយ៉ាងដូចម្ដេច?
    ២០០៨ កិច្ចបម្រើព្រះ
  • ចូរអរព្រះគុណចំសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះយេហូវ៉ា
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០១៣ កិច្ចបម្រើព្រះ
km ៣/១៣ ទំ. ២

សូម​ទទួល​ស្វាគមន៍​ពួក​គាត់!

១​. តើ​ពិធី​អ្វី​ដែល​ផ្ដល់​ឱកាស​ដ៏​ល្អ​ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​សាក្សី​បញ្ជាក់? ហើយ​ហេតុ​អ្វី?

១ គ្មាន​ពិធី​ណា​ដែល​ប្រសើរ​ជាង​ពិធី​រំលឹក​ប្រចាំ​ឆ្នាំ​ដើម្បី​ឲ្យ​យើង​ធ្វើ​សាក្សី​បញ្ជាក់​ឡើយ។ សូម​ពិចារណា: ឆ្នាំ​នេះ​យើង​គិត​ថា​នឹង​មាន​មនុស្ស​ជាង​១០​លាន​នាក់​មក​ចូល​រួម​ពិធី​រំលឹក ហើយ​ស្ដាប់​សុន្ទរកថា​ស្តី​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ពីរ​យ៉ាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ថ្លៃ​លោះ។ (​យ៉ូន. ៣:១៦; ១៥:១៣​) ពួក​គាត់​នឹង​ដឹង​អំពី​ពរ​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ជា​អំណោយ​សម្រាប់​ពួក​គាត់។ (​អេ. ៦៥:២១​-​២៣​) យ៉ាង​ណា​ក៏​ដោយ នៅ​ឱកាស​នេះ​អ្នក​ថ្លែង​មិន​ធ្វើ​ជា​សាក្សី​បញ្ជាក់​តែ​ម្នាក់​ឯង​ទេ។ អ្នក​ចូល​រួម​ពិធី​ទាំង​អស់​មាន​ឱកាស​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​ខ្លាំងក្លា​ដោយ​ទទួល​ស្វាគមន៍​ភ្ញៀវ​យ៉ាង​កក់​ក្ដៅ។—រ៉ូម ១៥:៧

២​. តើ​យើង​អាច​ទទួល​ស្វាគមន៍​ភ្ញៀវ​យ៉ាង​កក់​ក្ដៅ​តាម​របៀប​ណា?

២ ជា​ជាង​រក​កន្លែង​ហើយ​អង្គុយ​ស្ងៀម​រង់​ចាំ​កម្មវិធី​ចាប់​ផ្ដើម សូម​ទៅ​ជួប​អ្នក​ដែល​នៅ​ជិត​ៗ​យើង​ដើម្បី​និយាយ​រាក់​ទាក់​ជា​មួយ​ពួក​គាត់។ ភ្ញៀវ​ប្រហែលជា​បារម្ភ​ហើយ​មិន​ប្រាកដ​ថា​នឹង​មាន​អ្វី​កើត​ឡើង។ ការ​ញញឹម​យ៉ាង​កក់​ក្ដៅ​និង​ការ​ទទួល​រាក់​ទាក់​របស់​យើង​អាច​ជួយ​ពួក​គាត់​ឲ្យ​មាន​អារម្មណ៍​ស្រួល។ បើ​ចង់​ដឹង​ថា អ្នក​ណា​ម្នាក់​ចូល​រួម​ដោយ​សារបាន​ទទួល​លិខិត​អញ្ជើញ នោះ​អ្នក​អាច​សួរ​ថា​៖ ​«​តើ​នេះ​ជា​លើក​ទី​១​ដែល​អ្នក​បាន​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង​ឬ?​»​ ឬ​«​តើ​អ្នក​ស្គាល់​អ្នក​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ទេ?​»។ អ្នក​ប្រហែល​អញ្ជើញ​គាត់​ឲ្យ​អង្គុយ​ជា​មួយ ហើយ​ឲ្យ​អាន​គម្ពីរ និង​ច្រៀង​ចម្រៀង​ជា​មួយ​អ្នក។ បើ​ពិធី​ធ្វើ​នៅ​សាល​ប្រជុំ ប្រហែលជា​យើង​អាច​នាំ​គាត់​ដើរ​មើល​មួយ​ត្រួស។ បន្ទាប់​ពី​សុន្ទរកថា យើង​លៃ​ពេល​ដើម្បី​ឆ្លើយ​សំណួរ​របស់​គាត់។ បើ​ក្រុម​ជំនុំ​អ្នក​ត្រូវ​ចេញ​ភ្លាម​ដើម្បី​ក្រុម​ជំនុំ​មួយ​ទៀត​ចូល អ្នក​អាច​សួរ​ថា​៖ ​«​ខ្ញុំ​ចង់​ដឹង តើ​អ្នក​គិត​យ៉ាង​ណា​អំពី​កម្មវិធី​នេះ? តើ​តាម​វិធី​ណា ខ្ញុំ​អាច​ជួប​អ្នក​បាន?​»។ បន្ទាប់​មក​រៀបចំ​ជួប​គាត់​ថ្ងៃ​ផ្សេង​ទៀត។ ជា​ពិសេស​ពួក​អ្នក​ចាស់​ទុំ​គួរ​ត្រៀម​ខ្លួន​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ផ្សាយ​អសកម្ម​ដែល​មក​ពិធី​រំលឹក។

៣​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ព្យាយាម​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​នៅ​ពិធី​រំលឹក?

៣ ចំពោះ​ភ្ញៀវ​ជា​ច្រើន​នាក់ នេះ​ជា​លើក​ទី​១​ដែល​ពួក​គាត់​បាន​ឃើញ​អំណរ សេចក្ដី​សុខសាន្ត និង​សាមគ្គី​ភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​ដែល​យើង​មាន​ក្នុង​នាម​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ (​ទំនុក. ២៩:១១; អេ. ១១:៦​-​៩; ៦៥:១៣, ១៤​) តើ​ភ្ញៀវ​នឹង​ចង​ចាំ​អំពី​អ្វី​បន្ទាប់​ពី​ចូល​រួម​ពិធី​រំលឹក? នោះ​អាស្រ័យ​ទៅ​លើ​ការ​ដែល​យើង​ទទួល​ស្វាគមន៍​ពួក​គាត់​បាន​ច្រើន​ប៉ុន​ណា។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក