ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
យើងមានចិត្តរីករាយជម្រាបថា នេះជាលើកទី៧ហើយដែលចំនួនអ្នកផ្សព្វផ្សាយនៅខែតុលា ឆ្នាំ២០១២ បានកើនឡើងដល់កំពូល។ អ្នកផ្សព្វផ្សាយមានចំនួនសរុប៦៤១នាក់ ពោលគឺមានការកើនឡើង១៣៤នាក់ច្រើនជាងខែដដែលឆ្នាំមុន។ យើងក៏រីករាយជម្រាបដែរថា អ្នកត្រួសត្រាយពេញពេលមានចំនួនសរុប៣១២នាក់ គឺកើនឡើង២១នាក់ច្រើនជាងចំនួនកំពូលកាលពីខែមុន។