ពាក្យផ្សាយគំរូ
ដើម្បីរកសិស្សគម្ពីរថ្មី នៅថ្ងៃសៅរ៍ដំបូងក្នុងខែមេសា
«មនុស្សជាច្រើនធ្លាប់ឮអំពីលោកយេស៊ូ តែពួកគេមានទស្សនៈខុសៗគ្នាអំពីលោក។ មនុស្សខ្លះជឿថាលោកជាព្រះ រីឯមនុស្សខ្លះទៀតជឿថាលោកគ្រាន់តែជាបុរសសាមញ្ញម្នាក់ប៉ុណ្ណោះ។ តើលោកអ្នកគិតយ៉ាងណា? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់អ្វីដែលចែងនៅទីនេះ»។ សូមបង្ហាញខ្នងទស្សនាវដ្ដីប៉មយាម ខែមេសា–មិថុនា ហើយពិគ្រោះព័ត៌មានក្រោមសំណួរទី១ និងយ៉ាងហោចណាស់អានបទគម្ពីរមួយ។ ជូនទស្សនាវដ្ដី ហើយរៀបចំត្រឡប់ទៅជួបដើម្បីពិភាក្សាសំណួរបន្ទាប់។