កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៥ ខែមេសា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែមេសា
ចម្រៀងលេខ៦ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
lv ជំពូកទី១៦ វគ្គ៩-១៤ និងទំព័រ២២០-២២១ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: លូកា ១៣-១៧ (១០នាទី)
ទី១: លូកា ១៦:១៦-៣១ (៤នាទី ឬខ្លីជាង)
ទី២: ហេតុអ្វីចាំបាច់អត់ទោសឲ្យគេ?—w០៨ ១/៥ ទំព័រ១៤ វគ្គ៩-១១ (៥នាទី)
ទី៣: តើលោកយេស៊ូគ្រិស្តជាអ្នកណា?—wp១១ ១/៤ ទំព័រ៣១ សំណួរទី១ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: ប្រអប់សំណួរ។ ការពិគ្រោះ។
១០ នាទី: របៀបដែលអ្នកអាចពង្រីកកិច្ចបម្រើរបស់អ្នក ផ្នែកទី២។ សុន្ទរកថាដែលមានមូលដ្ឋានលើកិច្ចបម្រើព្រះរាជាណាចក្រយើង ខែតុលា ឆ្នាំ២០០៧ ទំព័រ៣ វគ្គ១-៤។ សម្ភាសអ្នកត្រួសត្រាយម្នាក់ឬពីរនាក់អំពីរបៀបដែលពួកគាត់ធ្វើការកែតម្រូវផ្សេងៗដើម្បីអាចត្រួសត្រាយពេញពេល។
១០ នាទី: តើអ្នកផ្សព្វផ្សាយនៅកន្លែងធ្វើការឬទេ? ការពិគ្រោះដែលមានមូលដ្ឋានលើសំណួរខាងក្រោមនេះ: (១) ហេតុអ្វីជាការល្អឲ្យអ្នករួមការងារដឹងថាអ្នកជាសាក្សីព្រះយេហូវ៉ា? (២) តើអ្នកអាចឲ្យពួកគេដឹងយ៉ាងដូចម្ដេច? (៣) តើមានស្ថានភាពណាខ្លះនៅកន្លែងធ្វើការ ដែលផ្ដល់ឱកាសឲ្យផ្សព្វផ្សាយ? (៤) បើអាចធ្វើបាន ហេតុអ្វីជាការល្អ បើទុកគម្ពីរនិងសៀវភៅខ្លះនៅកន្លែងធ្វើការ? (៥) ហេតុអ្វីជាការល្អឲ្យអ្នកជៀសវាងពីការផ្សព្វផ្សាយយូរពេកនៅម៉ោងធ្វើការ? (៦) តើអ្នកមានបទពិសោធន៍ល្អណាខ្លះពីការផ្សព្វផ្សាយនៅកន្លែងធ្វើការ?
ចម្រៀងលេខ៤៥ និងសេចក្ដីអធិដ្ឋាន