កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៥ ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែកក្កដា
ចម្រៀងលេខ៤៨ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
dg ទំព័រ២៨ វគ្គ១ ដល់ទំព័រ២៩ វគ្គ៨ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: សកម្មភាព ១៨-២១ (១០នាទី)
ទី១: សកម្មភាព ២០:១៧-៣៨ (៤នាទី ឬខ្លីជាង)
ទី២: ហេតុអ្វីលោកយេស៊ូជាអ្នកគ្រប់គ្រងដែលល្អបំផុត? ហើយតើអ្នកណានឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូ?—wp១១ ១/១០ ទំព័រ៣១ សំណួរទី២និងទី៣ (៥នាទី)
ទី៣: តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងកំពុងផ្ដោតគំនិតទៅលើសកម្មពលបរិសុទ្ធ?—រ៉ូម ៨:៦; w០១ ១/៦ ទំព័រ២៩-៣០ វគ្គ៨-១១ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: ចូរបង្រៀនដោយមានឥទ្ធិពលទៅលើចិត្តរបស់សិស្ស។ (លូក. ២៤:៣២) ការពិគ្រោះដែលមានមូលដ្ឋានលើសំណួរទាំងនេះ: (១) ពេលយើងដឹកនាំការសិក្សាគម្ពីរ ហេតុអ្វីជាការសំខាន់ដែលយើងបញ្ជាក់ពី (ក) សេចក្ដីស្រឡាញ់និងប្រាជ្ញារបស់ព្រះយេហូវ៉ា? (ខ) ប្រយោជន៍ដែលយើងទទួលពីការអនុវត្តន៍គោលការណ៍គម្ពីរ? (គ) ការចាំបាច់ដែលយើងតែងតែស្វែងរកការណែនាំពីព្រះយេហូវ៉ាមុននឹងធ្វើការសម្រេចចិត្ត? (២) តើតាមរបៀបណាដែលការលើកសំណួរដូចខាងក្រោមនេះនឹងជួយអ្នកឲ្យយល់ថាការបង្រៀនរបស់អ្នកមានឥទ្ធិពលទៅលើចិត្តរបស់សិស្ស? (ក) តើចំណុចនេះសមហេតុសមផលទេចំពោះអ្នក? (ខ) តើនេះសមស្របនឹងសេចក្ដីស្រឡាញ់របស់ព្រះទេ? (គ) តើមានប្រយោជន៍អ្វីខ្លះ បើអ្នកអនុវត្តតាមដំបូន្មាននេះ?
២០ នាទី: «ប្អូនប្រុសយុវវ័យ តើប្អូនកំពុងព្យាយាមឲ្យបានមុខងារឬទេ?»។ សំណួរនិងចម្លើយ។ សម្ភាសយ៉ាងខ្លីអ្នកចាស់ទុំម្នាក់ឬជំនួយការខាងកិច្ចបម្រើ ដែលបានព្យាយាមឲ្យបានមុខងារ តាំងពីគាត់នៅក្មេងនៅឡើយ។ តើកិច្ចការនិងការបង្រៀនអ្វីខ្លះដែលគាត់បានទទួល មុនគាត់បានត្រូវតែងតាំងជាជំនួយការខាងកិច្ចបម្រើ? តើបងប្អូនឯទៀតក្នុងក្រុមជំនុំបានជួយគាត់យ៉ាងណាដើម្បីគាត់រីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ? តើគាត់បានទទួលពរអ្វីខ្លះពីការព្យាយាមឲ្យបានមុខងារ?
ចម្រៀងលេខ២៦ និងសេចក្ដីអធិដ្ឋាន