កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៩ ខែសីហា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែសីហា
ចម្រៀងលេខ៥១ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
bm ទំព័រ១០-១១ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: រ៉ូម ៩-១២ (១០នាទី)
ទី១: រ៉ូម ៩:១៩-៣៣ (៤នាទី ឬខ្លីជាង)
ទី២: តើអ្វីជាលក្ខណៈសំខាន់បំផុតនៃគ្រិស្តសាសនាពិត?—wp១១ ១/១២ ទំព័រ១៧ សំណួរទី៥ (៥នាទី)
ទី៣: មូលហេតុពីបទគម្ពីរដែលយើងមិនគួរខ្លាចចំពោះមនុស្ស—លូក. ១២:៤-១២ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: «បណ្ដាំរបស់ព្រះមានឫទ្ធានុភាព»។ សំណួរនិងចម្លើយ។ បើដឹងអំពីថ្ងៃខែនៃសន្និបាតពិសេសហើយ សូមជម្រាបប្រាប់បងប្អូន។
១០ នាទី: របៀបតបឆ្លើយនឹងពាក្យសម្ដីដែលផ្ដាច់ការសន្ទនានៅតំបន់ដែលយើងផ្សព្វផ្សាយ។ ការពិគ្រោះដោយអ្នកត្រួតពិនិត្យកិច្ចបម្រើ។ លើកឡើងពាក្យសម្ដីរបស់ម្ចាស់ផ្ទះពីរបីយ៉ាងដែលអាចផ្ដាច់ការសន្ទនាដែលយើងជួបក្នុងតំបន់ផ្សាយ តែមិនមែននៅក្នុងកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរទេ។ អញ្ជើញអ្នកស្ដាប់ប្រាប់នូវរបៀបដែលយើងអាចតបឆ្លើយ។ សូមធ្វើការសម្ដែងខ្លីមួយ។
១០ នាទី: អេលីសេបានឃើញរទេះចម្បាំងដែលសុទ្ធតែជាភ្លើង ចុះអ្នកវិញ? ការពិគ្រោះដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ ទំព័រ២៨-៣០។
ចម្រៀងលេខ៤៧ និងសេចក្ដីអធិដ្ឋាន