ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
ក្នុងខែឧសភា ឆ្នាំ២០១៣ យើងរីករាយជម្រាបថានេះជាលើកទី១៤ហើយ ដែលចំនួនអ្នកផ្សព្វផ្សាយបានកើនឡើងដល់កំពូលបន្តបន្ទាប់ គឺអ្នកផ្សព្វផ្សាយសរុបមានចំនួន៧១៥នាក់។ មានសន្និបាតពិសេសដែលបានធ្វើឡើងនៅពីរកន្លែង គឺនៅក្រុងភ្នំពេញនិងខេត្តបាត់ដំបង ហើយមានអ្នកចូលរួមសរុបចំនួន១.០៩៩នាក់។ នៅសន្និបាតនោះមានអ្នកទទួលការជ្រមុជទឹក៣នាក់ ចំនួនសរុបអ្នកដែលទទួលការជ្រមុជទឹកក្នុងឆ្នាំកិច្ចបម្រើនេះមាន២៧នាក់។