ពាក្យផ្សាយគំរូ
ដំណឹងរាជាណាចក្រលេខ៣៨
«ខ្ញុំកំពុងចូលរួមសកម្មភាពចែកចាយដំណឹងដ៏សំខាន់នេះដែលធ្វើឡើងនៅទូទាំងពិភពលោក។ ខ្ញុំសូមជូនអ្នកមួយ»។
សូមកត់សម្គាល់: ដើម្បីចែកចាយពេញតំបន់ផ្សាយរបស់យើង សូមនិយាយពាក្យផ្សាយខ្លី។ ប៉ុន្តែ ក្នុងករណីខ្លះម្ចាស់ផ្ទះប្រហែលចាប់អារម្មណ៍មែន ហើយប្រហែលចង់បន្តការសន្ទនា។ បើដូច្នោះ អ្នកអាចសួរគាត់គិតយ៉ាងណាអំពីសំណួរដែលជាចំណងជើងខិត្តប័ណ្ណ។ សូមអានចម្លើយពីគម្ពីរជូនគាត់ស្ដាប់ដូចបង្ហាញនៅខាងក្នុង ហើយបើមានពេល សូមពិគ្រោះចំណុចមួយក្នុងខិត្តប័ណ្ណនេះ។ មុនជម្រាបលាគាត់ សូមបង្ហាញគាត់ឃ្លាដែលថា«សូមគិតអំពីសំណួរនេះ»នៅទំព័រខាងក្រោយ ហើយណាត់ទៅជួបដើម្បីពិគ្រោះអំពីសំណួរនោះ។
ទស្សនាវដ្ដីប៉មយាម ខែតុលា–ធ្នូ
«ជម្រាបសួរ យើងមកលេងមួយភ្លែតដើម្បីបង្ហាញយោបល់ដ៏គួរឲ្យទុកចិត្តមួយដែលជួយប្ដីប្រពន្ធឲ្យមានជោគជ័យក្នុងចំណងអាពាហ៍ពិពាហ៍។ តាមទស្សនៈរបស់អ្នក តើអ្វីជាឧបសគ្គធំបំផុតដែលធ្វើឲ្យអាពាហ៍ពិពាហ៍គ្មានសុភមង្គល?»។ [ទុកឲ្យគាត់ឆ្លើយ] បង្ហាញក្របខាងក្រោយនៃទស្សនាវដ្ដីប៉មយាម ខែតុលា–ធ្នូ ហើយពិចារណាជាមួយគ្នាអំពីព័ត៌មានខាងក្រោមសំណួរទី១ និងយ៉ាងហោចណាស់អានបទគម្ពីរមួយដែលមានក្នុងវគ្គនោះ។ ក្រោយមកស្នើផ្ដល់ទស្សនាវដ្ដី ហើយណាត់ជួបដើម្បីពិគ្រោះសំណួរបន្ទាប់។