បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/១៣ ទំ. ១-៧
  • ចូរយកតម្រាប់តាមហូសេជាអ្នកប្រកាសទំនាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរយកតម្រាប់តាមហូសេជាអ្នកប្រកាសទំនាយ
  • ២០១៣ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • បទទំនាយរបស់ហូសេជួយយើងដើរជាមួយនឹងព្រះ
    សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី២
  • គោលសំខាន់ៗពីសៀវភៅហូសេ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចូរដើរជាមួយនឹងព្រះនិងច្រូតបានផលល្អ
    សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី២
  • «អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់»
    សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី២
២០១៣ កិច្ចបម្រើព្រះ
km ១១/១៣ ទំ. ១-៧

ចូរ​យក​តម្រាប់​តាម​ហូសេ​ជា​អ្នក​ប្រកាស​ទំនាយ

១​. តើ​អ្នក​ប្រហែលជា​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​អ្វី?

១ ‹តើ​ខ្ញុំ​សុខ​ចិត្ត​លះ​បង់​អ្វី​ខ្លះ​ដើម្បី​ព្រះ​យេហូវ៉ា?›។ អ្នក​ប្រហែលជា​បាន​សួរ​សំណួរ​នេះ​ចំពោះ​ខ្លួន​អ្នក​កាល​ដែល​អ្នក​កំពុង​រំពឹង​គិត​អំពី​គុណធម៌​និង​សេចក្ដី​មេត្ដា​ករុណា​ដ៏​លើស​លប់​របស់​លោក។ (​ទំនុក. ១០៣:២​-​៤; ១១៦:១២​) ហូសេ​បាន​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​ការ​ធ្វើ​ដូច្នោះ​តម្រូវ​ឲ្យ​គាត់​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ក្ដី។ តើ​យើង​អាច​យក​តម្រាប់​តាម​គំរូ​របស់​ហូសេ​យ៉ាង​ដូច​ម្ដេច?

២​. ដោយ​សារ​ហូសេ​បាន​តស៊ូ​ផ្សព្វ​ផ្សាយ តើ​យើង​អាច​យក​តម្រាប់​តាម​គាត់​យ៉ាង​ដូច​ម្ដេច?

២ ចូរ​ប្រកាស​នៅ​ពេល​ដែល​មាន​ការ​លំបាក: ដំណឹង​ដែល​ហូសេ​បាន​ប្រកាស ជា​ពិសេស​គឺ​សំដៅ​ទៅ​លើ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​១០។ នៅ​ទី​នោះ​ការ​គោរព​ប្រណិប័តន៍​ពិត​ស្ទើរតែ​លែង​មាន​ទៀត។ ស្តេច​យេរ៉ូបោម​ទី២​បាន​ធ្វើ​អាក្រក់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បាន​គោរព​បូជា​រូប​កូន​គោ។ ការ​គោរព​បូជា​នេះ​បាន​ផ្ដើម​ដោយ​ស្តេច​យេរ៉ូបោម​ទី១។ (​២ព. ១៤:២៣, ២៤​) ស្តេច​បន្ត​បន្ទាប់​មក​ទៀត​ក៏​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ពិត​ក្នុង​រាជាណាចក្រ​នោះ​កាន់​តែ​អាប់​ឱន​ទៅ​ៗ រហូត​ដល់​រាជាណាចក្រ​នោះ​បាន​ត្រូវ​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៧៤០ មុន​គ.ស.។ ក៏​ប៉ុន្តែ យ៉ាង​តិច​បំផុត​អស់​រយៈ​ពេល​៥៩​ឆ្នាំ​ដែល​ហូសេ​បាន​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​មាន​ការ​គោរព​ប្រណិប័តន៍​មិន​ពិត​នៅ​ពាស​ពេញ​ស្រុក​អ៊ីស្រាអែល​ក្ដី។ សូម្បី​តែ​យើង​ជួប​នឹង​ការ​ព្រងើយ​ឬ​ការ​ប្រឆាំង​ក្ដី តើ​យើង​បាន​តាំង​ចិត្ត​តស៊ូ​ផ្សព្វ​ផ្សាយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដូច​ហូសេ​ទេ?—២ធី. ៤:២

៣​. តើ​ជីវិត​ហូសេ​បាន​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

៣ ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា: ព្រះ​យេហូវ៉ា​បាន​បង្គាប់​ហូសេ​ឲ្យ​រៀប​ការ​ជា​មួយ​«​ស្រី​ដែល​ធ្លាប់​ប្រព្រឹត្ត​ជា​សំផឹង​»។ (​ហូ. ១:២​) ទោះ​ជា​កូមើរ​ដែល​ជា​ប្រពន្ធ​របស់​ហូសេ​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​គាត់​ក្ដី តាម​មើល​ទៅ​ក្រោយ​មក​នាង​បាន​បង្កើត​កូន​ពីរ​ទៀត​ដែល​មិន​មែន​ជា​កូន​របស់​ហូសេ​ទេ។ ការ​ដែល​ហូសេ​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​ប្រពន្ធ​របស់​គាត់ នេះ​បាន​បង្ហាញ​នូវ​សេចក្ដី​មេត្ដា​ករុណា​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ដ៏​អាក្រក់ ពេល​ដែល​ពួក​គេ​បាន​កែ​ប្រែ​ចិត្ត។ (​ហូ. ៣:១; រ៉ូម ៩:២២​-​២៦​) តើ​យើង​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ស្គាល់​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?—១កូ. ៩:១៩​-​២៣

៤​. តើ​យើង​អាច​លះ​បង់​អ្វី​ខ្លះ​ដើម្បី​ព្រះ​យេហូវ៉ា?

៤ អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​បាន​លះ​បង់​ការ​ងារ​ឬ​មុខ​របរ​ដែល​អាច​ទទួល​លុយ​ច្រើន​ដើម្បី​មាន​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ បង​ប្អូន​ខ្លះ​ទៀត​សុខ​ចិត្ត​នៅ​លីវ ឬ​មិន​យក​កូន​ដើម្បី​ស្វែងរក​ប្រយោជន៍​រាជាណាចក្រ។ ពេល​រំពឹង​គិត​អំពី​ជីវិត​របស់​ហូសេ យើង​ប្រហែលជា​គិត​ថា‹ខ្ញុំ​មិន​អាច​ធ្វើ​ដូច​គាត់​ទេ›។ ក៏​ប៉ុន្តែ កាល​ដែល​យើង​មាន​ចិត្ត​ដឹង​គុណ​កាន់​តែ​ខ្លាំង​ចំពោះ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​យេហូវ៉ា ហើយ​ពឹង​ផ្អែក​ទៅ​លើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ឲ្យ​ពង្រឹង​កម្លាំង​យើង នោះ​លោក​ក៏​អាច​ប្រើ​យើង​តាម​របៀប​ដែល​យើង​មិន​នឹក​ស្មាន​ដូច​ហូសេ​ដែរ។—ម៉ាថ. ១៩:២៦; ភី. ២:១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក