កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៣០ ខែធ្នូ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែធ្នូ
ចម្រៀងលេខ១៣ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
jl មេរៀនទី២៦-២៨ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ការបើកបង្ហាញ ១៥–២២ (១០នាទី)
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ (២០នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: «ចូរជួយពួកគាត់‹តាំងខ្លួនឲ្យមាំមួនឡើងក្នុងជំនឿ›»។ សុន្ទរកថា។ បន្ទាប់មក សូមធ្វើការសម្ដែងខ្លីមួយអំពីរបៀបប្រើទស្សនាវដ្ដីដើម្បីរកសិស្សគម្ពីរថ្មីនៅថ្ងៃសៅរ៍ដំបូងក្នុងខែមករា។ សូមលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យចូលរួម។
១០ នាទី: ចូរជួយកូនរបស់អ្នកឲ្យក្លាយទៅជាអ្នកផ្សព្វផ្សាយ។ សុន្ទរកថាដែលមានមូលដ្ឋានលើកិច្ចបម្រើព្រះរាជាណាចក្រយើង ឆ្នាំ២០០៧ ខែមីនា ទំព័រ៦ វគ្គ១-២ ក្រោមចំណងជើងតូច«របៀបជួយអ្នកដែលនៅក្មេង»។ សូមសម្ភាសឪពុកឬម្ដាយដែលជាគំរូល្អ និងកូនម្នាក់ដែលជាអ្នកផ្សព្វផ្សាយមិនទាន់ទទួលការជ្រមុជទឹក។ តើតាមរបៀបណាគាត់បានជួយកូនរបស់គាត់ឲ្យរីកចម្រើននិងមានគុណសម្បត្ដិគ្រប់គ្រាន់ជាអ្នកផ្សព្វផ្សាយម្នាក់?
១០ នាទី: ខ្ញុំចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាជាកិច្ចការចម្បងរបស់ខ្ញុំ។ ការពិគ្រោះដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ខែមករា–មីនា ឆ្នាំ២០១៤ ទំព័រ៨-១០។ សូមលើកបញ្ជាក់នូវមេរៀនដែលមានប្រយោជន៍។
ចម្រៀងលេខ២០ និងសេចក្ដីអធិដ្ឋាន