កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៧ ខែមករា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែមករា
ចម្រៀងលេខ២៧ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ២ វ. ១-១១ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: លោកុប្បត្តិ ១៧–២០ (១០នាទី)
ទី១: លោកុប្បត្តិ ១៧:១៨–១៨:៨ (៤នាទី ឬខ្លីជាង)
ទី២: ហេតុអ្វីយើងគួរគោរពប្រណិប័តន៍ព្រះ?—fg ទំ. ៤ វ. ១ (៥នាទី)
ទី៣: តើយើងអាចធ្វើឲ្យព្រះពេញចិត្តយ៉ាងដូចម្ដេច?—w១៣ ១/៤ ទំ. ១៣ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: ចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូង។ សុន្ទរកថា។ សូមពន្យល់អំពីការរៀបចំក្នុងក្រុមជំនុំសម្រាប់កិច្ចបម្រើផ្សាយនៅថ្ងៃសៅរ៍ដំបូងក្នុងខែកុម្ភៈ ហើយសូមលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យចូលរួម។ រួមបញ្ចូលការសម្ដែងខ្លីមួយដោយប្រើពាក្យផ្សាយគំរូនៅទំព័រ៤។
១៥ នាទី: តើអ្នកមានគោលដៅអ្វីក្នុងកិច្ចបម្រើព្រះ? ការពិគ្រោះដែលមានមូលដ្ឋានលើកិច្ចបម្រើព្រះរាជាណាចក្រយើង ខែតុលា ឆ្នាំ២០០៧ អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា ទំព័រ១៣ វគ្គ៣ ដល់ទំព័រ១៤ វគ្គ២។ សូមសម្ភាសអ្នកផ្សាយម្នាក់ឬពីរនាក់ដែលបានព្យាយាមសម្រេចគោលដៅចូលរួមកិច្ចបម្រើពេញពេល។ តើពួកគាត់បានទទួលការលើកទឹកចិត្តអ្វីខ្លះពីអ្នកឯទៀត? តើពួកគាត់បានយកឈ្នះឧបសគ្គអ្វីខ្លះ? តើពួកគាត់បានទទួលពរអ្វីខ្លះ?
១០ នាទី: «ទស្សនាវដ្ដីរបស់យើងគឺមានប្រយោជន៍ក្នុងការរកសិស្សគម្ពីរថ្មី»។ សំណួរនិងចម្លើយ។ សូមអញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីរបៀបដែលនៅទីបំផុតពួកគាត់អាចចាប់ផ្ដើមបង្រៀនគម្ពីរអ្នកណាម្នាក់ដែលទទួលទស្សនាវដ្ដីជាទៀងទាត់។
ចម្រៀងលេខ៤៥ និងសេចក្ដីអធិដ្ឋាន