ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
ក្នុងខែកញ្ញា ឆ្នាំ២០១៣ យើងរំភើបចិត្តដោយឃើញចំនួនអ្នកផ្សាយបានកើនឡើងដល់កំពូលដែលមិនធ្លាប់មានពីមុន គឺ៧៥០នាក់។ ចំណែកឯចំនួនអ្នកត្រួសត្រាយពេញពេលក៏បានកើនឡើងក្នុងកម្រិតល្អដែរ សរុបគឺ៤០០នាក់ នេះជាចំនួនកំពូលថ្មីមួយ។ ក្នុងអំឡុងខែនោះមានអ្នកត្រួសត្រាយពេញពេលចំនួន២៩នាក់បានចូលរួមសាលាសម្រាប់អ្នកត្រួសត្រាយ។ តាំងពីថ្ងៃទី១ ខែកញ្ញាមក នៅខេត្តបាត់ដំបងមានក្រុមជំនុំមួយថែមទៀត ហើយនៅខេត្តសៀមរាបក៏មានក្រុមជំនុំមួយថែមទៀតដែរ។ យើងពិតជារីករាយណាស់ ដោយឃើញថាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានមានក្រុមជំនុំថ្មីប្រាំថែមទៀត។