កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១០ ខែមីនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១០ ខែមីនា
ចម្រៀងលេខ១ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ៤ វ. ១-៩ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: លោកុប្បត្តិ ៤០–៤២ (១០នាទី)
ទី១: លោកុប្បត្តិ ៤១:១-១៦ (៤នាទី ឬខ្លីជាង)
ទី២: តើអ្នកណាជាអ្នកនិពន្ធគម្ពីរបរិសុទ្ធ?—fg ទំ. ៦ វ. ១ (៥នាទី)
ទី៣: ចូរយកតម្រាប់តាមមភីបូសែត ពេលប្រឈមមុខនឹងការបៀតបៀន—w១១ ១/១០ ទំ. ១៥-១៦ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១៥ នាទី: ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារដែលផ្ដល់កម្លាំងចិត្ត។ សម្ភាសក្រុមគ្រួសារមួយអំពីការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ តើក្រុមគ្រួសាររបស់ពួកគាត់រៀបចំកម្មវិធីយ៉ាងណា? តើពួកគាត់ជ្រើសរើសប្រធានបទដើម្បីពិគ្រោះគ្នាយ៉ាងដូចម្ដេច? តើមានជំនួយអ្វីខ្លះក្នុងគេហទំព័រjw.orgដែលពួកគាត់ធ្លាប់ប្រើ? តើកម្មវិធីគោរពប្រណិប័តន៍នោះបានជួយពួកគាត់ក្នុងកិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច? តើពួកគាត់ធ្វើយ៉ាងណាដើម្បីកុំឲ្យមានសកម្មភាពផ្សេងទៀតរំខានដល់កាលវិភាគនៃការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ? តើពួកគាត់បានទទួលប្រយោជន៍យ៉ាងណាពីការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ?
១៥ នាទី: «ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយចេះតបឆ្លើយដើម្បីបន្តការសន្ទនា»។ ការពិគ្រោះ។ សូមពិចារណាពាក្យសម្ដីពីរឬបីឃ្លាដែលអាចរារាំងការសន្ទនាដែលអ្នកផ្សាយប្រហែលជាជួប ហើយសូមអញ្ជើញអ្នកស្ដាប់ប្រាប់អំពីរបៀបដែលយើងអាចតបឆ្លើយ។ សូមរំលឹកអ្នកផ្សាយថាពួកគាត់នឹងមានឱកាសប្រាប់អំពីបទពិសោធន៍ទាំងនោះនៅសប្ដាហ៍ចាប់ផ្ដើមពីថ្ងៃទី៧ ខែមេសា។
ចម្រៀងលេខ១៧ និងសេចក្ដីអធិដ្ឋាន