កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៣១ ខែមីនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣១ ខែមីនា
ចម្រៀងលេខ១៥ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ៥ វ. ១-៨ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: និក្ខមនំ ១–៦ (១០នាទី)
ទី១: និក្ខមនំ ២:១-១៤ (៤នាទី ឬខ្លីជាង)
ទី២: តើលោកអ្នកអាចយល់អត្ថន័យក្នុងគម្ពីរយ៉ាងដូចម្ដេច?—fg ទំ. ៧ វ. ៣-៤ (៥នាទី)
ទី៣: សូមយកការធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ជាគោលបំណងនៃជីវិតរបស់អ្នក—w១៣ ១/៧ ទំ. ៤ ចំណុចទី១ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: «ចូរប្រើទស្សនាវដ្ដីលេខមុនៗឲ្យបានប្រយោជន៍ច្រើនបំផុត»។ ការពិគ្រោះ។ សូមប្រាប់ឲ្យក្រុមជំនុំដឹងអំពីទស្សនាវដ្ដីលេខមុនៗដែលមាននៅសល់ ដែលអ្នកផ្សាយអាចប្រើក្នុងកិច្ចបម្រើផ្សាយ។ សូមអញ្ជើញអ្នកស្ដាប់ប្រាប់អំពីបទពិសោធន៍ដែលពួកគាត់ធ្លាប់ប្រើទស្សនាវដ្ដីលេខមុនៗ។ មុននឹងបញ្ចប់ សូមអញ្ជើញអ្នកត្រួតពិនិត្យកិច្ចបម្រើឲ្យរៀបរាប់អំពីការរីកចម្រើនរបស់ក្រុមជំនុំក្នុងការចែកចាយលិខិតអញ្ជើញសម្រាប់ពិធីរំលឹក។
១០ នាទី: សេចក្ដីត្រូវការក្នុងក្រុមជំនុំ។
១០ នាទី: តើយើងទាញមេរៀនអ្វី? ការពិគ្រោះ។ សូមអ្នកស្ដាប់អាន ម៉ាថាយ ២៨:២០ និងធីម៉ូថេទី២ ៤:១៧។ សូមពិចារណារបៀបដែលកំណត់ហេតុនេះអាចជួយយើងក្នុងកិច្ចបម្រើផ្សាយ។
ចម្រៀងលេខ២៤ និងសេចក្ដីអធិដ្ឋាន