សេចក្ដីជូនដំណឹង
◼ ខែមីនានិងមេសា: ទស្សនាវដ្ដីប៉មយាម។ ឧសភានិងមិថុនា: តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ឬខិត្តប័ណ្ណណាមួយដែលសមស្របនឹងសេចក្ដីត្រូវការរបស់បុគ្គលនោះ។
◼ ពិធីរំលឹកនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤។ បើធម្មតាក្រុមជំនុំរបស់អ្នកមានប្រជុំនៅថ្ងៃច័ន្ទ កិច្ចប្រជុំត្រូវប្ដូរទៅថ្ងៃផ្សេងទៀតក្នុងសប្ដាហ៍នោះបើសាលប្រជុំនៅទំនេរ។ បើការប្រជុំអប់រំកិច្ចបម្រើបានត្រូវលុបចោល អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំអាចរួមបញ្ចូលព័ត៌មានដែលទាក់ទងនឹងក្រុមជំនុំក្នុងការប្រជុំអប់រំកិច្ចបម្រើផ្សេងទៀតក្នុងអំឡុងខែនោះ។
◼ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនឹងថ្លែងសុន្ទរកថាក្នុងអំឡុងប្រាំមួយខែចុងក្រោយនៃឆ្នាំកិច្ចបម្រើ២០១៤ ដែលមានចំណងជើងថា «ការសង្គ្រោះមនុស្សឲ្យរួចពីពិភពលោកដែលមានបញ្ហា»។