កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៧ ខែមេសា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែមេសា
ចម្រៀងលេខ១៥ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ៥ វ. ៩-១៧ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: និក្ខមនំ ៧–១០ (១០នាទី)
ទី១: និក្ខមនំ ៩:២០-៣៥ (៤នាទី ឬខ្លីជាង)
ទី២: តើលោកយេស៊ូមកពីណា?—fg ទំ. ៨ វ. ១ (៥នាទី)
ទី៣: ទីជ្រៅបំផុត: តើគម្ពីរចែងយ៉ាងណាស្តីអំពីទីជ្រៅបំផុត?—w១២ ១៥/៩ ទំ. ៧ វ. ១៥, ១៦ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: ស្នើផ្ដល់ទស្សនាវដ្ដីក្នុងអំឡុងខែមេសា។ ការពិគ្រោះ។ ចាប់ផ្ដើមដោយធ្វើការសម្ដែងអំពីរបៀបស្នើផ្ដល់ទស្សនាវដ្ដី ដោយប្រើពាក្យផ្សាយគំរូនៅទំព័រនេះ។ រួចមក សូមឲ្យអ្នកស្ដាប់ប្រាប់អំពីលក្ខណៈផ្សេងៗនៃពាក្យផ្សាយគំរូនោះ។ សូមបញ្ចប់យ៉ាងខ្លីដោយលើកទឹកចិត្តបងប្អូនទាំងអស់អានទស្សនាវដ្ដីដើម្បីស្គាល់ព័ត៌មានក្នុងនោះឲ្យបានច្បាស់ ហើយស្នើផ្ដល់ដោយចិត្តរំភើប។
១០ នាទី: កុំភ្លេចទទួលអ្នកឯទៀតដោយរាក់ទាក់។ (ហេ. ១៣:១, ២) ថ្លែងដោយអ្នកចាស់ទុំ។ សូមសាឡើងវិញនូវការរៀបចំក្នុងក្រុមជំនុំសម្រាប់ពិធីរំលឹក។ សូមជូនយោបល់អំពីវិធីផ្សេងៗដែលយើងទាំងអស់គ្នាអាចបង្ហាញភាពរាក់ទាក់ចំពោះភ្ញៀវ និងអ្នកផ្សាយអសកម្មដែលមកចូលរួម។ សូមឲ្យអ្នកផ្សាយធ្វើការសម្ដែងខ្លីដែលមានពីរផ្នែក។ មុនដំបូង បង្ហាញអំពីអ្នកផ្សាយម្នាក់ដែលមុនកម្មវិធីចាប់ផ្ដើម គាត់កំពុងនិយាយស្វាគមន៍បុគ្គលម្នាក់ដែលបានទទួលលិខិតអញ្ជើញក្នុងអំឡុងពេលមានសកម្មភាពចែកចាយពិសេស។ រួចមក បង្ហាញអំពីអ្នកផ្សាយនោះក្រោយពីកម្មវិធីចប់ គាត់រៀបចំណាត់ពេលទៅជួបបុគ្គលនោះដើម្បីបង្កើនចំណាប់អារម្មណ៍របស់គាត់ថែមទៀត។
១០ នាទី: តើយើងបានសម្រេចអ្វីខ្លះ? ការពិគ្រោះ។ សូមអញ្ជើញអ្នកផ្សាយប្រាប់អំពីរបៀបដែលពួកគាត់បានទទួលប្រយោជន៍ពីការធ្វើតាមចំណុចផ្សេងៗពីអត្ថបទ«ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយចេះតបឆ្លើយដើម្បីបន្តការសន្ទនា»។ សុំអ្នកស្ដាប់ប្រាប់បទពិសោធន៍ល្អៗ។
ចម្រៀងលេខ២០ និងសេចក្ដីអធិដ្ឋាន