កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៦ ខែឧសភា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែឧសភា
ចម្រៀងលេខ២៣ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ៧ វ. ១៨-២២ និងប្រអប់នៅទំ. ៧៥ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: និក្ខមនំ ៣៤–៣៧ (១០នាទី)
ទី១: និក្ខមនំ ៣៤:១-១៦ (៤នាទី ឬខ្លីជាង)
ទី២: ហេតុអ្វីនៅសព្វថ្ងៃនេះផែនដីមិនមែនជាសួនឧទ្យាន?—fg ទំ. ១០ វ. ៣-៤ (៥នាទី)
ទី៣: របៀបដែលការផ្សព្វផ្សាយដំណឹងល្អជួយសម្គាល់ថា អ្នកណាជាអ្នកកាន់តាមពិតរបស់គ្រិស្ត—w១២ ១/១០ ទំ. ៨-៩ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: ចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូង។ ការពិគ្រោះ។ សូមអញ្ជើញអ្នកស្ដាប់ប្រាប់បទពិសោធន៍ដែលពួកគាត់មាន ពេលចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូងនៃខែនីមួយៗ។ សូមធ្វើការសម្ដែងអំពីរបៀបចាប់ផ្ដើមបង្រៀនគម្ពីរនៅថ្ងៃសៅរ៍ដំបូងនៃខែមិថុនា ដោយប្រើពាក្យផ្សាយគំរូនៅទំព័រ៤។ សូមលើកទឹកចិត្តទាំងអស់គ្នាឲ្យចូលរួម។
១០ នាទី: ‹អាហាររបស់ខ្ញុំគឺខ្ញុំធ្វើតាមបំណងប្រាថ្នារបស់ព្រះ›។ ការពិគ្រោះដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ទំព័រ៣-៥។ សូមអញ្ជើញអ្នកស្ដាប់ឲ្យប្រាប់ថា ពួកគាត់បានទាញយកមេរៀនអ្វីខ្លះពីអត្ថបទនោះ។
១០ នាទី: ប្រអប់សំណួរ។ ការពិគ្រោះដោយអ្នកចាស់ទុំ។ សូមអញ្ជើញបងប្អូនពេញវ័យឲ្យរៀបរាប់អំពីប្រយោជន៍ដែលពួកគាត់បានទទួល ដោយសារឪពុកម្ដាយបានបង្រៀនសេចក្ដីពិតជ្រាលជ្រៅពីគម្ពីរដល់ពួកគាត់។
ចម្រៀងលេខ៤១ និងសេចក្ដីអធិដ្ឋាន