កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៧ ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែកក្កដា
ចម្រៀងលេខ៣០ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ៩ វ. ២១-២៤ និងប្រអប់នៅទំ. ៩៦ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: លេវីវិន័យ ១៧–២០ (១០នាទី)
ទី១: លេវីវិន័យ ១៩:១៩-៣២ (៤នាទី ឬខ្លីជាង)
ទី២: តើមានអ្វីកើតឡើងពេលដែលយើងស្លាប់?—fg ទំ. ១២ វ. ៣-៤ (៥នាទី)
ទី៣: តើព្រះប្រកាន់ជាតិសាសន៍ឬទេ?—w១២ ១/៧ ទំ. ៣១ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: ស្នើផ្ដល់ទស្សនាវដ្ដីក្នុងអំឡុងខែកក្កដា។ ការពិគ្រោះ។ សូមចាប់ផ្ដើមដោយធ្វើការសម្ដែងអំពីរបៀបស្នើផ្ដល់ទស្សនាវដ្ដី ដោយប្រើពាក្យផ្សាយគំរូនៅទំព័រនេះ។ រួចមក ពិគ្រោះអំពីលក្ខណៈនៃពាក្យផ្សាយគំរូនោះ។ បញ្ចប់ដោយលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យអានទស្សនាវដ្ដីទាំងមូលឲ្យបានសព្វគ្រប់ជាមុន ហើយលើកទឹកចិត្តពួកគាត់ឲ្យស្នើផ្ដល់ដោយចិត្តរំភើប។
១០ នាទី: សេចក្ដីត្រូវការក្នុងក្រុមជំនុំ។
១០ នាទី: តើយើងបានសម្រេចអ្វីខ្លះ? ការពិគ្រោះ។ ថ្លែងដោយលេខាធិការនៃក្រុមជំនុំ។ សូមរៀបរាប់អំពីអ្វីដែលបានសម្រេចក្នុងអំឡុងរដូវពិធីរំលឹក ហើយសរសើរបងប្អូនក្នុងក្រុមជំនុំដែលបានចូលរួមក្នុងសកម្មភាពពិសេសនោះ។ សូមអញ្ជើញអ្នកស្ដាប់ប្រាប់អំពីបទពិសោធន៍ល្អៗដែលពួកគាត់មាន កាលដែលចែកចាយលិខិតអញ្ជើញសម្រាប់ពិធីរំលឹក ឬក៏ការធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងអំឡុងរដូវពិធីរំលឹកនោះ។
ចម្រៀងលេខ៤២ និងសេចក្ដីអធិដ្ឋាន