ដំណឹងខ្លីអំពីកិច្ចការបម្រើព្រះ
ក្នុងខែមករា ឆ្នាំ២០១៤ ចំនួនអ្នកផ្សាយបានកើនឡើងជាង៨០០នាក់ ជាលើកទី១។ របាយការណ៍បានប្រាប់ថា គឺមានចំនួន៨០២នាក់។ បន្ថែមទៀត ក្នុងខែមករានោះមានចំនួនដែលបានកើនឡើងដល់កំពូលថ្មី ពោលគឺចំនួនម៉ោងផ្សព្វផ្សាយ៣៩.១២១ម៉ោង ចំនួនការត្រឡប់ទៅជួប១៣.៩៨២ និងចំនួនសិស្សគម្ពីរ២.២២០នាក់។ ការខំព្យាយាមរបស់យើងពិតជាបានបង្ហាញមនុស្សឯទៀតឲ្យដឹងថា បណ្ដាំរបស់ព្រះយេហូវ៉ាជាសេចក្ដីពិត!—យ៉ូន. ១៧:១៧