កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៤ ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែកក្កដា
ចម្រៀងលេខ១ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ១០ វ. ១-៧ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: លេវីវិន័យ ២១–២៤ (១០នាទី)
ទី១: លេវីវិន័យ ២៣:១-១៤ (៤នាទី ឬខ្លីជាង)
ទី២: តើមនុស្សស្លាប់អាចនិយាយជាមួយយើងបានទេ?—fg ទំ. ១៣ វ. ១ (៥នាទី)
ទី៣: តើឪពុកម្ដាយអាចរៀនមេរៀនអ្វីពីលោកណូអេ?—w១៣ ១/៧ ទំ. ១២ វ. ៤–ទំ. ១៣ វ. ២ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: ចូរត្រៀមខ្លួនរួមចំណែកក្នុងសកម្មភាពពិសេសនៅអំឡុងខែសីហា។ ខិត្តប័ណ្ណថ្មីពេលមានចម្ងល់អំពីជីវិត តើអាចរកចម្លើយនៅឯណា? សូមចែកខិត្តប័ណ្ណនេះឲ្យបងប្អូនណាដែលមិនបានយកមក។ សូមធ្វើការសម្ដែងពីរ ដោយប្រើពាក្យផ្សាយគំរូនៅទំព័រ៤។ ទី១ របៀបធម្មតាសម្រាប់ស្នើផ្ដល់ខិត្តប័ណ្ណដល់ម្ចាស់ផ្ទះ។ ទី២ របៀបស្នើផ្ដល់ខិត្តប័ណ្ណ ពេលឃើញម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍។ លើកទឹកចិត្តបងប្អូនទាំងអស់ឲ្យរួមចំណែកយ៉ាងពេញលេញក្នុងសកម្មភាពពិសេសនេះ។
៥ នាទី: ចូរទទួលប្រយោជន៍ពីការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ។ ការពិគ្រោះ។ សូមសួរអ្នកស្ដាប់ថា តើពួកគាត់អានបទគម្ពីរប្រចាំថ្ងៃនៅពេលណា? ហើយតើពួកគាត់បានទទួលប្រយោជន៍យ៉ាងដូចម្ដេចពីការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ?
១៥ នាទី: «ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយផ្ដើមការសន្ទនាដើម្បីផ្សព្វផ្សាយក្រៅផ្លូវការ»។ ការពិគ្រោះ។ រួមបញ្ចូលការសម្ដែងមួយ។
ចម្រៀងលេខ១៦ និងសេចក្ដីអធិដ្ឋាន