កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៨ ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែកក្កដា
ចម្រៀងលេខ៤៨ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ១០ វ. ១៨-២១ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ជនគណនា ១–៣ (១០នាទី)
ទី១: ជនគណនា ៣:២១-៣៨ (៤នាទី ឬខ្លីជាង)
ទី២: តើការប្រោសឲ្យរស់ឡើងវិញបញ្ជាក់យ៉ាងណាអំពីព្រះយេហូវ៉ា?—fg ទំ. ១៣ វ. ៤ (៥នាទី)
ទី៣: តើ«របៀបចាត់ចែង»របស់ព្រះដែលមានតាំងពីឆ្នាំ៣៣ គ.ស.ជាអ្វី?—w១២ ១៥/៧ ទំ. ២៧ វ. ៣–ទំ. ២៨ វ. ៥ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: តើអ្នកបានត្រៀមខ្លួនសម្រាប់ឆ្នាំសិក្សាថ្មីហើយឬនៅ? ការពិគ្រោះ។ អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីការពិបាកខ្លះដែលប្អូនៗគ្រិស្តសាសនិកជួបប្រទះនៅសាលារៀន។ សូមពន្យល់អំពីរបៀបដែលឪពុកម្ដាយអាចជួយកូនរបស់ខ្លួន ដោយប្រើគេហទំព័ររបស់យើង និងជំនួយស្រាវជ្រាវផ្សេងទៀត។ (១ពេ. ៣:១៥) ជ្រើសរើសប្រធានបទមួយឬពីរអំពីការពិបាកដែលមានជាទូទៅ ហើយសូមរៀបរាប់ព័ត៌មានខ្លះដែលមកពីអង្គការរបស់ព្រះ ដែលមានប្រយោជន៍សម្រាប់ប្អូនៗយុវវ័យ។ អញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីរបៀបដែលពួកគាត់អាចធ្វើជាសាក្សីបញ្ជាក់នៅឯសាលារៀន។
១០ នាទី: សម្ភាសលេខាធិការនៃក្រុមជំនុំ។ តើអ្នកមានភារកិច្ចអ្វីខ្លះក្នុងក្រុមជំនុំ? តើអ្នកត្រួតពិនិត្យក្រុមនិងអ្នកផ្សព្វផ្សាយជួយអ្នកឲ្យប្រមូលសេចក្ដីរាយការណ៍អំពីកិច្ចផ្សព្វផ្សាយឲ្យបានត្រឹមត្រូវនិងទាន់ពេលយ៉ាងដូចម្ដេច? ដើម្បីឲ្យអ្នកចាស់ទុំ អ្នកត្រួតពិនិត្យប្រចាំមណ្ឌល និងការិយាល័យសាខាអាចផ្ដល់ការលើកទឹកចិត្តដែលយើងត្រូវការ តើសេចក្ដីរាយការណ៍ត្រឹមត្រូវអាចជួយពួកគាត់បានយ៉ាងណា?
១០ នាទី: «ចូរយកតម្រាប់តាមសេផានាជាអ្នកប្រកាសទំនាយ»។ សំណួរនិងចម្លើយ។
ចម្រៀងលេខ៤២ និងសេចក្ដីអធិដ្ឋាន