កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១១ ខែសីហា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១១ ខែសីហា
ចម្រៀងលេខ៣៨ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ១១ វ. ៩-១៦ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ជនគណនា ៧–៩ (១០នាទី)
ទី១: ជនគណនា ៩:៩-២៣ (៤នាទី ឬខ្លីជាង)
ទី២: ហេតុអ្វីលោកយេស៊ូគឺជាស្តេចដ៏ល្អបំផុត?—fg ទំ. ១៤ វ. ៣ (៥នាទី)
ទី៣: គំរូរបស់ម៉ូសេ: ចូរមានជំនឿទៅលើព្រះយេហូវ៉ា—w១១ ១/៩ ទំ. ២២ វ. ១៥, ១៦ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
៥ នាទី: «តាំងពីឆ្នាំ១៩១៤ដល់ឆ្នាំ២០១៤ រាជាណាចក្រព្រះបានគ្រប់គ្រងអស់១០០ឆ្នាំហើយ!»។ ការពិគ្រោះ។ សូមឲ្យអ្នកស្ដាប់អានវគ្គនៅខាងលើទំព័រនេះ។ ផ្នែកខ្លះនៃការប្រជុំអប់រំកិច្ចបម្រើក្នុងខែនេះនឹងលើកឡើងអំពីរាជាណាចក្រព្រះ។ សូមប្រាប់ឡើងវិញអំពីការរៀបចំក្នុងក្រុមជំនុំសម្រាប់កិច្ចបម្រើផ្សាយ។
១០ នាទី: «ប្រើខិត្តប័ណ្ណថ្មីអំពីគេហទំព័រយើង»។ ការពិគ្រោះអំពីប្រធានបទផ្សេងៗក្នុងខិត្តប័ណ្ណនេះ។ សូមឲ្យអ្នកផ្សាយធ្វើការសម្ដែងអំពីការស្នើផ្ដល់ខិត្តប័ណ្ណនេះ ថែមទាំងបង្ហាញគេហទំព័រjw.orgដល់ម្ចាស់ផ្ទះ ដោយប្រើគ្រឿងអេឡិចត្រូនិករបស់គាត់។
១៥ នាទី: «ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយផ្សាយយ៉ាងក្លាហានអំពីរាជាណាចក្រ»។ ការពិគ្រោះ។ អញ្ជើញអ្នកផ្សាយពីរនាក់ធ្វើការសម្ដែងដូចតទៅនេះ: អ្នកផ្សាយម្នាក់កំពុងតម្រង់ជួរក្នុងផ្សារទំនើប។ មនុស្សម្នាក់ដែលឈរក្បែរគាត់កំពុងមើលសារព័ត៌មានហើយនិយាយថា៖ «ពិភពលោកនេះច្របូកច្របល់ណាស់! មនុស្សគ្រប់គ្នាគិតថាអាចដោះស្រាយបាន។ តែតាមអ្វីដែលឃើញ គឺកាន់តែអាក្រក់ទៅៗ»។ អ្នកផ្សាយគិតម្នាក់ឯងថា ‹ខ្ញុំគួរតែនិយាយអ្វីមួយ។ ខ្ញុំត្រូវប្រាប់គាត់អំពីរាជាណាចក្រព្រះ!›។ អ្នកផ្សាយនិយាយទៅគាត់ថា៖ «ខ្ញុំដឹងថាមានដំណឹងអាក្រក់ច្រើន។ តើខ្ញុំអាចជូនខិត្តប័ណ្ណនេះដល់អ្នកបានទេ? ក្នុងគេហទំព័រនេះពិតជាបានជួយខ្ញុំឲ្យរកឃើញចម្លើយចំពោះចម្ងល់ជាច្រើនអំពីជីវិត»។ អ្នកផ្សាយបង្ហាញចំណុចមួយពីខិត្តប័ណ្ណដល់បុគ្គលនោះ ហើយគាត់បង្ហាញចំណាប់អារម្មណ៍។
ចម្រៀងលេខ៤៧ និងសេចក្ដីអធិដ្ឋាន