កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៨ ខែកញ្ញា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែកញ្ញា
ចម្រៀងលេខ៤៩ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ១២ វ. ១៦-២១ និងប្រអប់នៅទំ. ១២៧ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ជនគណនា ២២–២៥ (១០នាទី)
ទី១: ជនគណនា ២២:៣៦–២៣:១០ (៤នាទី ឬខ្លីជាង)
ទី២: តើរាជាណាចក្ររបស់ព្រះនឹងសម្រេចអ្វីខ្លះ?—fg ទំ. ១៥ វ. ៣-៤ (៥នាទី)
ទី៣: ចូរយកតម្រាប់តាមចិត្តរាបទាបរបស់ម៉ូសេ—w១១ ១/៩ ទំ. ៣០-៣១ វ. ១៣, ១៤ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១៥ នាទី: ចូរមានសុជីវធម៌ពេលផ្សព្វផ្សាយ។ (២កូ. ៦:៣) ការពិគ្រោះដែលមានមូលដ្ឋានលើសំណួរដូចតទៅ: (១) ហេតុអ្វីសំខាន់ដែលយើងត្រូវមានសុជីវធម៌ពេលផ្សព្វផ្សាយ? (២) តើយើងអាចបង្ហាញថាយើងមានសុជីវធម៌យ៉ាងដូចម្ដេច (ក) ពេលក្រុមរបស់យើងទៅដល់តំបន់ផ្សាយ? (ខ) ពេលយើងដើរផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយនៅក្នុងក្រុង ឬជិះពីផ្ទះមួយទៅផ្ទះមួយពេលផ្សព្វផ្សាយនៅជនបទ? (គ) ពេលយើងកំពុងឈរនៅមាត់ទ្វារផ្ទះគេ? (ឃ) ពេលដៃគូផ្សាយកំពុងផ្សព្វផ្សាយ? (ង) ពេលម្ចាស់ផ្ទះកំពុងនិយាយ? (ច) ពេលម្ចាស់ផ្ទះជាប់រវល់ ឬអាកាសធាតុមិនល្អ? (ឆ) ពេលម្ចាស់ផ្ទះមិនគួរសមចំពោះយើង?
១៥ នាទី: «ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយរៀបចំដើម្បីត្រឡប់ទៅជួប»។ ការពិគ្រោះ។ សូមឲ្យអ្នកផ្សាយសម្ដែងដោយនិយាយត្រិះរិះម្នាក់ឯងអំពីការរៀបចំសម្រាប់កិច្ចបម្រើផ្សាយ ហើយគិតអំពីសំណួរមួយដែលគាត់អាចទុកសួរម្ចាស់ផ្ទះដើម្បីត្រឡប់ទៅជួប បើម្ចាស់ផ្ទះព្រមទទួលទស្សនាវដ្ដី។
ចម្រៀងលេខ៣៨ និងសេចក្ដីអធិដ្ឋាន