លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិគ្រោះនៅសាលាកិច្ចបម្រើផ្សាយក្នុងអំឡុងសប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤។
១. ដូចបានកត់ទុកនៅ ជនគណនា ២១:៥ ហេតុអ្វីជនជាតិអ៊ីស្រាអែលបានត្អូញត្អែរទាស់នឹងព្រះនិងម៉ូសេ ហើយតើយើងទាញមេរៀនអ្វីពីកំណត់ហេតុនៃការព្រមាននេះ? [ថ្ងៃទី១ ខែកញ្ញា, w០១ ១/៩ ទំ. ២៥-២៦ វ. ២០, ២១]
២. ហេតុអ្វីបានជាសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក្ដៅឡើងចំពោះបាឡាម? (ជន. ២២:២០-២២) [ថ្ងៃទី៨ ខែកញ្ញា, w០៤ ១/១២ ទំ. ៣២ វ. ៣]
៣. តើជនគណនា ២៥:១១ប្រាប់យើងអ្វីខ្លះអំពីចិត្តគំនិតរបស់ភីនេហាស ហើយតើយើងអាចធ្វើតាមគំរូរបស់គាត់យ៉ាងដូចម្ដេច? [ថ្ងៃទី៨ ខែកញ្ញា, w០៤ ១/១២ ទំ. ៣២ វ. ៥]
៤. តើតាមរបៀបណាម៉ូសេបានទុកគំរូល្អប្រសើរស្តីអំពីចិត្តរាបទាបដល់យើងនៅសព្វថ្ងៃនេះ? (ជន. ២៧:៥, ១៥-១៨) [ថ្ងៃទី១៥ ខែកញ្ញា, w១១ ១/៩ ទំ. ៣០-៣១ វ. ១៣-១៥]
៥. ទោះជាមានការប្រឆាំងក៏ដោយ តើតាមរបៀបណាយ៉ូស្វេនិងកាលែបបានបង្ហាញភ័ស្តុតាងយ៉ាងច្បាស់ថាមនុស្សមិនល្អឥតខ្ចោះអាចធ្វើតាមសេចក្ដីតម្រូវទាំងអស់របស់ព្រះបាន? (ជន. ៣២:១២) [ថ្ងៃទី២២ ខែកញ្ញា, w១១ ១/៧ ទំ. ១០ វ. ៥]
៦. ស្តីអំពីការរៀបអាពាហ៍ពិពាហ៍ តើគំរូនៃកូនស្រីរបស់ស្លូផិហាតដែលបានស្ដាប់បង្គាប់ព្រះយេហូវ៉ា អាចមានឥទ្ធិពលយ៉ាងណាទៅលើទស្សនៈរបស់គ្រិស្តសាសនិកដែលនៅលីវ? (ជន. ៣៦:១០-១២) [ថ្ងៃទី២៩ ខែកញ្ញា, w០៨ ១/២ ទំ. ៩ វ. ១០]
៧. ចំពោះជនជាតិអ៊ីស្រាអែលដែលមានចិត្តគំនិតត្អូញត្អែរ និងពាក្យសម្ដីដែលមិនលើកទឹកចិត្ត តើពួកគេបានទទួលលទ្ធផលអ្វី? ហើយតើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុនេះ? (ចោ. ១:២៦-២៨, ៣៤, ៣៥) [ថ្ងៃទី៦ ខែតុលា, w១៣ ១៥/៨ ទំ. ១១ វ. ៧]
៨. ដើម្បីឲ្យជនជាតិអ៊ីស្រាអែលអាចទទួលពរនិងភាពចម្រុងចម្រើនពីព្រះយេហូវ៉ានៅស្រុកដែលលោកបានសន្យា តើពួកគេត្រូវបំពេញភារកិច្ចពីរយ៉ាងអ្វី? (ចោ. ៤:៩) [ថ្ងៃទី១៣ ខែតុលា, w០៦ ១/៦ ទំ. ៣១ វ. ១៥]
៩. តើតាមរបៀបណាដែលសម្លៀកបំពាក់របស់ពួកអ៊ីស្រាអែលមិនបានសឹក ហើយជើងរបស់ពួកគេមិនបានពុរពងនៅអំឡុងពេលធ្វើដំណើរក្នុងទីរហោស្ថាន? (ចោ. ៨:៣, ៤) [ថ្ងៃទី២០ ខែតុលា, w០៥ ១/១ ទំ. ៣១ វ. ១]
១០. តើយើងអាចធ្វើតាមការដាស់តឿនដែលបានឲ្យជនជាតិអ៊ីស្រាអែល«នៅជាប់»នឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ចោ. ១៣:៤, ៦-៩) [ថ្ងៃទី២៧ ខែតុលា, w០៣ ១/១ ទំ. ៣១ វ. ១៤]