កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៧ ខែតុលា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែតុលា
ចម្រៀងលេខ៥ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ១៥ វ. ១-១០ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ចោទិយកថា ១១–១៣ (១០នាទី)
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ (២០នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: «ប្រកាសបណ្ដាំរបស់ព្រះ ចូរប្រកាសជាបន្ទាន់»។—២ធី. ៤:២
១៥ នាទី: «តើអ្វីអាចជំរុញយើងឲ្យបំពេញកិច្ចបម្រើជាបន្ទាន់?»។ ការពិគ្រោះ។ សូមធ្វើការសម្ដែងមួយដែលបង្ហាញថា អ្នកផ្សាយកំពុងស្នើផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន ឬខិត្តប័ណ្ណមួយ។
១៥ នាទី: ចូររៀបចំឲ្យបានល្អដើម្បីផ្សព្វផ្សាយជាបន្ទាន់។ ការពិគ្រោះដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ ទំព័រ១២-១៤ វគ្គ១៤-២០។ សូមសួរអ្នកស្ដាប់ឲ្យប្រាប់អំពីសំណួរឬប្រធានបទណាមួយដែលមនុស្សក្នុងតំបន់ផ្សាយចាប់អារម្មណ៍។ តើយើងអាចឆ្លើយសំណួរទាំងនោះតាមរបៀបណាក្នុងកិច្ចបម្រើផ្សាយ? សូមរៀបចំអ្នកត្រួសត្រាយពីរនាក់ឬប្ដីប្រពន្ធធ្វើការសម្ដែងមួយអំពីរបៀបប្រើអត្ថបទនេះក្នុងការរៀបចំពាក្យផ្សាយដែលនឹងទាក់ទាញអារម្មណ៍មនុស្សក្នុងតំបន់ផ្សាយ។ អ្នកសម្ដែងអាចសម្រេចថាសៀវភៅមួយណាដែលពួកគេនឹងប្រើ។
ចម្រៀងលេខ១ និងសេចក្ដីអធិដ្ឋាន