កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៣ ខែវិច្ឆិកា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែវិច្ឆិកា
ចម្រៀងលេខ៥០ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ១៥ វ. ១១-១៩ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ចោទិយកថា ១៤–១៨ (១០នាទី)
ទី១: ចោទិយកថា ១៥:១៦–១៦:៨ (៤នាទី ឬខ្លីជាង)
ទី២: តើប្ដីប្រពន្ធគួរប្រព្រឹត្តយ៉ាងណាចំពោះគ្នា?—fg ទំ. ១៨ វ. ៣ (៥នាទី)
ទី៣: តើអ្នកស្មោះត្រង់ទាំងអស់ដែលគោរពប្រណិប័តន៍ព្រះឡើងទៅស្ថានសួគ៌ឬទេ?—w១២ ១/៧ ទំ. ៣០ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: «ប្រកាសបណ្ដាំរបស់ព្រះ ចូរប្រកាសជាបន្ទាន់»។—២ធី. ៤:២
១០ នាទី: ជួយកូនៗលូតលាស់ខាងវិញ្ញាណ។ ការពិគ្រោះដែលមានមូលដ្ឋានក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា ឆ្នាំ២០០១ ទំព័រ៣០-៣១ វគ្គ៩-១៤។ សូមលើកយកចំណុចសំខាន់ដែលសមស្របតាមតំបន់។
១០ នាទី: របៀបដែលបងប្អូនខ្លះប្រកាសបណ្ដាំរបស់ព្រះជាបន្ទាន់។ អ្នកចាស់ទុំសម្ភាសអ្នកផ្សាយពីរឬបីនាក់ដែលបានកែសម្រួលកាលវិភាគរបស់ពួកគេ ដើម្បីបង្កើនកិច្ចបម្រើផ្សាយឬដើម្បីត្រួសត្រាយ។ សូមបញ្ចប់ដោយរំលឹកឡើងវិញអំពីការរៀបចំកម្មវិធីផ្សព្វផ្សាយរបស់ក្រុមជំនុំ និងលើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យកែសម្រួលកាលវិភាគរបស់ពួកគេ ដើម្បីចូលរួមក្នុងកិច្ចបម្រើផ្សាយដោយអស់ពីសមត្ថភាព។
១០ នាទី: តើកិច្ចបម្រើផ្សាយរបស់អ្នកបានរីកចម្រើនយ៉ាងដូចម្ដេច? ការពិគ្រោះដោយអ្នកត្រួតពិនិត្យកិច្ចបម្រើ។ សូមអញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីរបៀបដែលអត្ថបទថ្មីៗដែលមានចំណងជើងថា«ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ» បានជួយពួកគេរីកចម្រើនក្នុងផ្នែកផ្សេងៗនៃកិច្ចបម្រើផ្សាយ។ សូមបញ្ចប់ដោយលើកទឹកចិត្តបងប្អូនទាំងអស់ឲ្យបន្តផ្សព្វផ្សាយជាបន្ទាន់ ដោយធ្វើតាមយោបល់ក្នុងអត្ថបទទាំងនោះ។
ចម្រៀងលេខ១៧ និងសេចក្ដីអធិដ្ឋាន