បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/១៤ ទំ. ៦-៧
  • ចម្រៀងថ្មីសម្រាប់ការគោរពប្រណិប័តន៍ព្រះ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចម្រៀងថ្មីសម្រាប់ការគោរពប្រណិប័តន៍ព្រះ!
  • ២០១៤ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរច្រៀងសរសើរព្រះយេហូវ៉ាដោយអំណរ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • ចូរច្រៀងជូនព្រះយេហូវ៉ា!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • យោបល់សម្រាប់សិក្សា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ចូរច្រៀងដោយអំណរ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
២០១៤ កិច្ចបម្រើព្រះ
km ១២/១៤ ទំ. ៦-៧

ចម្រៀង​ថ្មី​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ព្រះ!

១ ថ្មី​ៗ​នេះ ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​សមាគម​ប៉ម​យាម​ខាង​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៤ មាន​សេចក្ដី​ជូន​ដំណឹង​មួយ​អំពី​ការ​កែ​សម្រួល​សៀវភៅ​ចម្រៀង​របស់​យើង​សា​ជា​ថ្មី។ នេះ​ជា​សេចក្ដី​ជូន​ដំណឹង​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​មែន! បង​ប្អូន​ដែល​បាន​ចូល​រួម​បាន​ត្រូវ​រំលឹក​អំពី​សារៈសំខាន់​នៃ​ចម្រៀង​រាជាណាចក្រ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។—ទំនុក. ៩៦:២

២ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹ហេតុ​អ្វី​ចាំ​បាច់​កែ​សម្រួល​សៀវភៅ​ចម្រៀង​របស់​យើង?›។ មាន​មូលហេតុ​ខ្លះ​ៗ។ ដំបូង​បង្អស់ គឺ​ដោយ​សារ​យើង​មាន​ការ​យល់​ដឹង​អំពី​ខ​គម្ពីរ​កាន់​តែ​ច្បាស់​ឡើង​ៗ ហើយ​នេះ​អាច​ប៉ះពាល់​ទៅ​លើ​ពាក្យ​ចម្រៀង​របស់​យើង។ (​សុភ. ៤:១៨​) មូលហេតុ​មួយ​ទៀត​គឺ​ដោយ​សារ​ក្នុង​ភាសា​ជា​ច្រើន ឃ្លា​ផ្សេង​ៗ​ក្នុង​សៀវភៅ​ចម្រៀង​សព្វ​ថ្ងៃ​នេះ​បាន​ត្រូវ​ដក​ស្រង់​ពី​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ដែល​មាន​ពី​មុន។ ហេតុ​នេះ ពាក្យ​ចម្រៀង​ត្រូវ​កែ​តម្រូវ​ឲ្យ​ស្រប​តាម​ពាក្យ​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មីកំណែ​ថ្មី។ ម្យ៉ាង​ទៀត ដោយ​សារ​ការ​កែ​សម្រួល​នេះ​ត្រូវ​ការ​ចំណាយ​ពេល​វេលា​និង​កម្លាំង​ជា​ច្រើន ដើម្បី​ឲ្យ​ពាក្យ​ចម្រៀង​ទៅ​ជា​ថ្មី​បំផុត គណៈ​អភិបាល​បាន​សម្រេច​ចិត្ត​បន្ថែម​បទ​ចម្រៀង​ថ្មី​ខ្លះ​ក្នុង​សៀវភៅ​ចម្រៀង​របស់​យើង។

៣ តើ​យើង​ត្រូវ​ចាំ​រហូត​ដល់​សៀវភៅ​ចម្រៀង​ថ្មី​បាន​ត្រូវ​បោះ​ពុម្ព មុន​យើង​អាច​ចាប់​ផ្ដើម​ប្រើ​ចម្រៀង​ថ្មី​ឬ? មិន​ចាំ​បាច់​ទេ។ យើង​រីក​រាយ​ជម្រាប​បង​ប្អូន​ថា នា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ បទ​ចម្រៀង​ថ្មី​ៗ​នោះ​នឹង​ត្រូវ​ចេញ​ជា​បន្ត​បន្ទាប់​ក្នុង​គេហទំព័រ​របស់​យើងjw.org។ ពេល​បទ​ចម្រៀង​ថ្មី​ចេញ​មក បទ​ចម្រៀង​ទាំង​នោះ​នឹង​ត្រូវ​ប្រាប់​ថា​ជា​«​ចម្រៀង​ថ្មី​»​ ហើយ​នឹង​ត្រូវ​ច្រៀង​នៅ​ពេល​បញ្ចប់​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ។

៤ របៀប​រៀន​ច្រៀង​បទ​ចម្រៀង​ថ្មី: ការ​រៀន​ច្រៀង​បទ​ចម្រៀង​ថ្មី​អាច​ជា​ការ​ពិបាក។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ដូច​អ្នក​តែង​ទំនុក​តម្កើង យើង​ចង់​ច្រៀង​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ហើយ​«​ឥត​នៅ​ស្ងៀម​ឡើយ​»។ (​ទំនុក. ៣០:១២​) ដើម្បី​រៀន​ច្រៀង​បទ​ចម្រៀង​ថ្មី សូម​ធ្វើ​តាម​ជំហាន​ដូច​ខាង​ក្រោម។

• សូម​បើក​ស្ដាប់​ភ្លេង​នៃ​ចម្រៀង​ម្ដង​ហើយ​ម្ដង​ទៀត ដែល​នឹង​មាន​ក្នុង​គេហទំព័រ​របស់​យើង។ បើ​អ្នក​ឧស្សាហ៍​ស្ដាប់​បទ​ភ្លេង​នៃ​ចម្រៀង​នោះ អ្នក​នឹង​ឆាប់​ចង​ចាំ។

• សូម​ខំ​យល់​អត្ថន័យ​នៃ​ពាក្យ​ចម្រៀង និង​ព្យាយាម​ចង​ចាំ​ពាក្យ​ទាំង​នោះ។

• សូម​ច្រៀង​ជា​មួយ​បទ​ភ្លេង ហើយ​ធ្វើ​ដូច្នេះ​រហូត​ដល់​អ្នក​ចេះ​ច្រៀង​ស្ទាត់។

• ពេល​អ្នក​មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ សូម​ហាត់​ច្រៀង​បទ​ចម្រៀង​ថ្មី​ៗ​ទាំង​នោះ​ពីរ​ឬ​បី​ដង រហូត​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​ចេះ​ច្រៀង​បទ​ចម្រៀង​ទាំង​នោះ។

៥ នា​ប៉ុន្មាន​ខែ​ខាង​មុខ ពេល​ក្រុម​ជំនុំ​ត្រូវ​ច្រៀង​បទ​ចម្រៀង​ថ្មី​ក្រោយ​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ បង​ប្អូន​នឹង​ស្ដាប់​បទ​ភ្លេង​មួយ​ដង​សិន។ បន្ទាប់​មក បង​ប្អូន​នឹង​ច្រៀង​ជា​មួយ​បទ​ភ្លេង​នោះ ដូច​ដែល​យើង​ធ្លាប់​ច្រៀង​បទ​ចម្រៀង​ឯ​ទៀត​ដែរ។

៦ សូម​ចាំ​ថា ការ​ច្រៀង​ក្នុង​កិច្ច​ប្រជុំ​នាំ​ឲ្យ​យើង​មាន​អំណរ​ក្នុង​ការ​ចូល​រួម​សរសើរ​ព្រះ​យេហូវ៉ា​ជា​មួយ​បង​ប្អូន​របស់​យើង។ ដូច្នេះ យើង​មិន​គួរ​មាន​ទម្លាប់​ចេញ​ពី​កៅអី​របស់​យើង​ដោយ​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​ច្រៀង​ក្នុង​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ឡើយ។

៧ មាន​មូលហេតុ​មួយ​ទៀត​ដែល​យើង​អាច​បង្ហាញ​ថា យើង​ឲ្យ​តម្លៃ​ទៅ​លើ​បទ​ចម្រៀង​ដ៏​ពិសិដ្ឋ​របស់​យើង។ នៅ​សន្និបាត​និង​មហា​សន្និបាត មាន​ការ​ចាក់​បទ​ភ្លេង​មុន​ចាប់​ផ្ដើម​កម្ម​វិធី។ ក្នុង​មួយ​ឆ្នាំ​ពីរ​ដង បង​ប្អូន​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន ដែល​មក​ពី​ប្រទេស​ផ្សេង​ៗ​បាន​ចំណាយ​ប្រាក់​កាស​ផ្ទាល់​ខ្លួន​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ផាតឺសិន រដ្ឋ​ញូវយ៉ក ដើម្បី​តែង​ទំនុក​ភ្លេង​និង​បទ​ចម្រៀង​ដ៏​ពីរោះ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ដូច្នេះ ពេល​អ្នក​បើក​កម្ម​វិធី​អញ្ជើញ​យើង​ឲ្យ​អង្គុយ​ចុះ​និង​ស្ដាប់​បទ​ភ្លេង​ដែល​បាន​ថត​ពី​ក្រុម​តន្ត្រី យើង​ទាំង​អស់​គ្នា​គួរ​ធ្វើ​តាម។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​យើង​ឲ្យ​ត្រៀម​ចិត្ត​ដើម្បី​ទទួល​ព័ត៌មាន​ពី​កម្ម​វិធី​នោះ។—អែស. ៧:១០

៨ យើង​នឹង​បញ្ចប់​កិច្ច​ប្រជុំ​ថ្ងៃ​នេះ ដោយ​ច្រៀង​បទ​ចម្រៀង​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​សូម​ឲ្យ​រាជាណាចក្រ​ព្រះ​មក​ដល់!​»។ បទ​ចម្រៀង​នេះ​បាន​ត្រូវ​ចាក់​នៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នា​ពេល​ថ្មី​ៗ​នេះ ហើយ​បាន​ត្រូវ​តែង​ជា​ពិសេស​សម្រាប់​ខួប​១០០​ឆ្នាំ​នៃ​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​ព្រះ។

៩ បទ​ចម្រៀង​ថ្មី​ៗ​ទាំង​នោះ​គឺ​ពិត​ជា​«​អ្វី​ដ៏​ល្អ​»​មែន​ពី​ព្រះ​យេហូវ៉ា។ (​ម៉ាថ. ១២:៣៥​ក​) សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​តាំង​ចិត្ត​រៀន​ឲ្យ​ចេះ​ច្រៀង​ចម្រៀង​ថ្មី​ៗ​ទាំង​នោះ ហើយ​ច្រៀង​អស់​ពី​ចិត្ត​ដើម្បី​ផ្ដល់​ការ​សរសើរ​និង​កិត្ដិយស​ដល់​ព្រះ​របស់​យើង!—ទំនុក. ១៤៧:១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក