របៀបរស់នៅជាគ្រិស្តសាសនិក
ចូរច្រៀងសរសើរព្រះយេហូវ៉ាដោយអំណរ
ប៉ូលនិងស៊ីឡាសបានច្រៀងសរសើរព្រះយេហូវ៉ាកាលដែលពួកគេកំពុងជាប់គុក។ (សកម្ម. ១៦:២៥) ការច្រៀងចម្រៀងច្បាស់ជាបានពង្រឹងកម្លាំងចិត្តរបស់ពួកគេឲ្យស៊ូទ្រាំ។ ចុះយ៉ាងណាយើងនៅសព្វថ្ងៃនេះ? ចម្រៀងដែលបានត្រូវប្រើសម្រាប់ការគោរពប្រណិប័តន៍ព្រះ និងចម្រៀងវីដេអូអាចលើកទឹកចិត្តយើង ហើយជួយយើងឲ្យរក្សាភាពស្មោះត្រង់ពេលជួបទុក្ខលំបាក។ បន្ថែមទៅទៀត ចម្រៀងទាំងនោះសរសើរតម្កើងព្រះយេហូវ៉ា។ (ទំនុក. ២៨:៧) យើងទទួលការលើកទឹកចិត្តឲ្យទន្ទេញពាក្យចម្រៀងឲ្យចាំ យ៉ាងហោចណាស់ចម្រៀងខ្លះ។ តើអ្នកបានសាកល្បងធ្វើដូច្នេះឬទេ? យើងអាចរៀនពាក្យចម្រៀងនិងហាត់ច្រៀងក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។
សូមទស្សនាវីដេអូកូនក្មេងច្រៀងសរសើរព្រះយេហូវ៉ា រួចមកឆ្លើយសំណួរដូចតទៅ:
តើការច្រៀងចម្រៀងរាជាណាចក្រអាចមានឥទ្ធិពលល្អយ៉ាងណាមកលើយើង?
តើផ្នែកថតសំឡេងនិងវីដេអូរៀបចំយ៉ាងណាខ្លះដើម្បីថតចម្រៀង?
តើក្មេងៗនិងក្រុមគ្រួសាររបស់ពួកគេរៀបចំយ៉ាងណាសម្រាប់ការថតសំឡេង?
តើអ្នកចូលចិត្តចម្រៀងរាជាណាចក្រណាខ្លះ ហើយហេតុអ្វី?