របៀបរស់នៅជាគ្រិស្តសាសនិក
ចម្រៀងរាជាណាចក្រជួយយើងឲ្យមានចិត្តក្លាហាន
ពេលប៉ូលនិងស៊ីឡាសជាប់គុក ពួកគាត់បានសរសើរព្រះដោយច្រៀងចម្រៀង។ (សកម្ម. ១៦:២៥) នៅសម័យយើង បងប្អូនរួមជំនឿធ្លាប់ច្រៀងចម្រៀងរាជាណាចក្រពេលនៅជំរំប្រមូលផ្ដុំសាក្សិនហោសិនរបស់ពួកណាត្ស៊ីនៅប្រទេសអាល្លឺម៉ង់ ព្រមទាំងពេលត្រូវនិរទេសទៅតំបន់ស៊ីបេរី។ គំរូទាំងនេះបញ្ជាក់អំពីរបៀបដែលចម្រៀងអាចជួយគ្រិស្តសាសនិកឲ្យមានចិត្តក្លាហានពេលប្រឈមមុខនឹងទុក្ខលំបាក។
មិនយូរទៀត ភាសាជាច្រើនថែមទៀតនឹងមានសៀវភៅចម្រៀងថ្មី ចំណងជើងថាចូរច្រៀងជូនព្រះយេហូវ៉ាដោយអំណរ។ ក្រោយយើងបានទទួលសៀវភៅនោះមួយក្បាលហើយ យើងអាចទន្ទេញពាក្យទាំងនោះដោយហាត់ច្រៀងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ (អេភ. ៥:១៩) រួចមក ពេលមានការល្បងលឬទុក្ខលំបាកណាមួយ សកម្មពលបរិសុទ្ធនឹងជួយយើងនឹកចាំពាក្យចម្រៀងទាំងនោះ។ ចម្រៀងរាជាណាចក្រអាចជួយយើងផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមរបស់យើង ក៏អាចពង្រឹងកម្លាំងចិត្តយើងពេលយើងកំពុងប្រឈមមុខនឹងការល្បងល។ ម្យ៉ាងទៀត ពេលយើងមានអារម្មណ៍ល្អ ពាក្យចម្រៀងទាំងនោះអាចជួយយើងឲ្យ«ច្រៀងដោយអំណរ»។ (១រប. ១៥:១៦; ទំនុក. ៣៣:១-៣) សូមឲ្យយើងទាំងអស់គ្នាទទួលប្រយោជន៍ពេញលេញពីចម្រៀងរបស់យើង!
សូមមើលវីដេអូចំណងជើងថាចម្រៀងមួយដែលបានពង្រឹងកម្លាំងចិត្តកម្មករ រួចឆ្លើយសំណួរតទៅនេះ៖
ហេតុអ្វីបងហ្វ្រូសបានតែងចម្រៀងមួយ?
តើចម្រៀងនោះបានពង្រឹងកម្លាំងចិត្តបងប្អូននៅជំរំប្រមូលផ្ដុំសាក្សិនហោសិនយ៉ាងដូចម្ដេច?
តើចម្រៀងរាជាណាចក្រអាចពង្រឹងកម្លាំងចិត្តក្នុងកាលៈទេសៈអ្វីខ្លះ?
តើអ្នកចង់ទន្ទេញបទចម្រៀងរាជាណាចក្រណាខ្លះ?