កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៦ ខែកុម្ភៈ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែកុម្ភៈ
ចម្រៀងលេខ១៩ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ២០ វ. ៨-១៥ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពួកចៅហ្វាយ ១៥–១៨ (៨នាទី)
ទី១: ពួកចៅហ្វាយ ១៦:១៣-២៤ (៣នាទី ឬខ្លីជាង)
ទី២: តើយើងគួរអធិដ្ឋានយ៉ាងដូចម្ដេច?—fg ទំ. ២៤ វ. ២-៣ (៥នាទី)
ទី៣: តើយើងអាចរៀនអ្វីខ្លះពីគម្ពីរ?—lr ទំ. ១៩ វ. ២–ទំ. ២០ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរ«ខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»!—ទីត. ២:១៤
១៥ នាទី: ចូររៀបចំដើម្បីផ្សព្វផ្សាយដំណឹងល្អដោយចិត្តខ្នះខ្នែង។ ការពិគ្រោះ។ ហេតុអ្វីយើងគួរអធិដ្ឋានទៅព្រះយេហូវ៉ាមុននឹងយើងរៀបចំសម្រាប់កិច្ចបម្រើផ្សាយ? (ទំនុក. ១៤៣:១០; សកម្ម. ៤:៣១) ក្រៅពីអធិដ្ឋាន តើយើងត្រូវធ្វើអ្វីទៀត? (អែស. ៧:១០) ក្រោយពីយើងបានត្រៀមចិត្តហើយ តើយើងគួរគិតអំពីអ្វីខ្លះពេលយើងរៀបចំសៀវភៅផ្សេងៗ និងកាតាបផ្សាយ? តើការរៀបចំល្អនឹងជួយយើងយ៉ាងដូចម្ដេច? (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨ ទំ. ១៤ វ. ៩)។ តើអ្នករៀបចំសម្រាប់កិច្ចបម្រើផ្សាយយ៉ាងដូចម្ដេច? សូមឲ្យអ្នកផ្សាយធ្វើការសម្ដែងអំពីរបៀបដែលគាត់រៀបចំសម្រាប់កិច្ចបម្រើផ្សាយ ដោយពិនិត្យមើលខិត្តប័ណ្ណ ទស្សនាវដ្ដី ឬសៀវភៅស្តើងផ្សេងៗដែលគាត់នឹងប្រើ។ បន្ទាប់មក គាត់រៀបចំកាបូបផ្សព្វផ្សាយ និងត្រៀមឧបករណ៍អេឡិចត្រូនិកជាស្រេចដើម្បីបង្ហាញព័ត៌មានពីអង្គការយើង។ សូមលើកទឹកចិត្តអ្នកផ្សាយឲ្យរៀបចំឲ្យបានល្អមុននឹងទៅផ្សព្វផ្សាយ។ (២ធី. ៣:១៧)
១៥ នាទី: «ក្នុងអំឡុងរដូវពិធីរំលឹក តើអ្នកនឹងមានចិត្តខ្នះខ្នែងដូចព្រះយេហូវ៉ានិងលោកយេស៊ូឬទេ?»។ សំណួរនិងចម្លើយ។ សូមចែកលិខិតអញ្ជើញសម្រាប់ពិធីរំលឹកដល់បងប្អូនម្នាក់ៗ រួចពិភាក្សា។ សូមធ្វើការសម្ដែងខ្លីដោយប្រើពាក្យផ្សាយគំរូនៅទំព័រទី៤។
ចម្រៀងលេខ៣០ និងសេចក្ដីអធិដ្ឋាន