កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៣ ខែកុម្ភៈ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែកុម្ភៈ
ចម្រៀងលេខ២១ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ២០ វ. ១៦-២១ និងប្រអប់នៅទំ. ២០៧ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពួកចៅហ្វាយ ១៩–២១ (៨នាទី)
លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ (២០នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរ«ខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ»!—ទីត. ២:១៤
១០ នាទី: សេចក្ដីត្រូវការក្នុងក្រុមជំនុំ។
១០ នាទី: ចូរមានចិត្តខ្នះខ្នែងចំពោះការគោរពប្រណិប័តន៍ពិតដូចលោកយេស៊ូ។ សុន្ទរកថាដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ ទំព័រ៨ វគ្គ២ និងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ ទំព័រ១៤-១៦ វគ្គ១២-១៦។ សូមលើកបញ្ជាក់ថាការផ្សព្វផ្សាយជា«ការដ៏ល្អប្រសើរ» ដែលគ្រិស្តសាសនិកមានឯកសិទ្ធិចូលរួម។ (ទីត. ២:១៤) សូមបញ្ជាក់អំពីរបៀបដែលការស្គាល់សេចក្ដីពិតជំរុញចិត្តយើងឲ្យផ្សព្វផ្សាយដំណឹងល្អ និងបង្រៀនគម្ពីរដោយចិត្តខ្នះខ្នែង។ សូមសរសើរបងប្អូនចំពោះចិត្តខ្នះខ្នែងដែលពួកគាត់បានបង្ហាញដើម្បីបំពេញកិច្ចការដ៏ល្អប្រសើរ។
១០ នាទី: «ចូរផ្សព្វផ្សាយសេចក្ដីពិតអំពីលោកយេស៊ូដោយចិត្តខ្នះខ្នែង»។ ការពិគ្រោះ។ សុំអ្នកផ្សាយម្នាក់ធ្វើការសម្ដែងពី«គំរូទី១»ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ទំព័រ៨ វគ្គ៨ និងរួមបញ្ចូលឧទាហរណ៍នៅទំព័រ៩ វគ្គ១៣។
ចម្រៀងលេខ៥ និងសេចក្ដីអធិដ្ឋាន