កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៩ ខែមីនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែមីនា
ចម្រៀងលេខ៤៤ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ២១ វ. ៩-១៥ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: សាំយូអែលទី១ ១–៤ (៨នាទី)
ទី១: សាំយូអែលទី១ ២:៣០-៣៦ (៣នាទី ឬខ្លីជាង)
ទី២: តើយើងអាចចូលទៅជិតព្រះយ៉ាងដូចម្ដេច?—fg ទំ. ២៥ វ. ២-៣ (៥នាទី)
ទី៣: ទីសំអាងដែលបញ្ជាក់ថាព្រះស្រឡាញ់យើង—lr ទំ. ២៣ វ. ១-៤ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរ«ប្រុងប្រៀបធ្វើការល្អគ្រប់យ៉ាង»។—ទីត. ៣:១
១០ នាទី: ចូរ«ប្រុងប្រៀបធ្វើការល្អគ្រប់យ៉ាង»។ សុន្ទរកថាដែលមានមូលដ្ឋានលើបទគម្ពីរប្រចាំខែ។ សូមអាននិងពន្យល់ សុភាសិត ២១:៥; ទីតុស ៣:១ និងពេត្រុសទី១ ៣:១៥។ សូមពន្យល់អំពីមូលហេតុដែលការរៀបចំល្អផ្ដល់ប្រយោជន៍ដល់គ្រិស្តសាសនិក។ សូមលើកឡើងយ៉ាងខ្លីនូវផ្នែកខ្លះៗនៃការប្រជុំអប់រំកិច្ចបម្រើក្នុងខែមីនា ហើយបញ្ជាក់ថាផ្នែកទាំងនោះទាក់ទងយ៉ាងណានឹងបទគម្ពីរប្រចាំខែ។
១០ នាទី: សម្ភាសអ្នកត្រួតពិនិត្យសាលាកិច្ចបម្រើផ្សាយ។ តើភារកិច្ចរបស់បងរួមបញ្ចូលអ្វីខ្លះ? ដើម្បីដឹកនាំសាលាជារៀងរាល់សប្ដាហ៍ តើបងរៀបចំយ៉ាងដូចម្ដេច? ហេតុអ្វីបងប្អូនដែលមានសុន្ទរកថាគួររៀបចំឲ្យបានល្អ? បើបងប្អូនបានអានជាមុននូវអត្ថបទដែលជាប្រភពព័ត៌មាននៃសុន្ទរកថានីមួយៗ តើពួកគាត់នឹងទទួលប្រយោជន៍អ្វីខ្លះ?
១០ នាទី: «តើអ្នកកំពុងរៀបចំសម្រាប់ពិធីរំលឹកឬទេ?»។ ការពិគ្រោះ។ សូមសាឡើងវិញនូវអត្ថបទក្នុងកិច្ចបម្រើព្រះ ខែមីនា ឆ្នាំ២០១៣ ទំព័រទី២។ សូមធ្វើការសម្ដែងមួយដែលបង្ហាញអំពីអ្នកផ្សាយម្នាក់កំពុងស្វាគមន៍ភ្ញៀវដែលមកពិធីរំលឹក។
ចម្រៀងលេខ៨ និងសេចក្ដីអធិដ្ឋាន