កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៦ ខែមីនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែមីនា
ចម្រៀងលេខ៣២ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ២១ វ. ១៦-២១ និងប្រអប់នៅទំ. ២១៧ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: សាំយូអែលទី១ ៥–៩ (៨នាទី)
ទី១: សាំយូអែលទី១ ៦:១០-២១ (៣នាទី ឬខ្លីជាង)
ទី២: ចុះបើបុគ្គលម្នាក់និយាយថា៖ «ខ្ញុំមិនជឿទៅលើព្រះទេ»?—lr ទំ. ២៣ វ. ៥–ទំ. ២៥ (៥នាទី)
ទី៣: តើការចូលទៅជិតព្រះនឹងជួយលោកអ្នកយ៉ាងដូចម្ដេច?—fg ទំ. ២៥ វ. ៤ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរ«ប្រុងប្រៀបធ្វើការល្អគ្រប់យ៉ាង»។—ទីត. ៣:១
១០ នាទី: ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ត នៅប្រទេសហ្វីលីពីន។ ការពិគ្រោះដែលមានមូលដ្ឋានលើអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ទំព័រ៣-៦។ ដើម្បីរើទៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង តើអ្នកផ្សាយក្នុងអត្ថបទនេះបានរៀបចំយ៉ាងដូចម្ដេច? តើពួកគាត់បានទទួលពរអ្វីខ្លះ?
២០ នាទី: «ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយខំរកអ្នកដែលព្រមទទួលទស្សនាវដ្ដីជាទៀងទាត់»។ ការពិគ្រោះ។ ក្រោយពិគ្រោះអត្ថបទនេះ សូមធ្វើការសម្ដែងមួយយ៉ាងខ្លីអំពីអ្នកផ្សាយម្នាក់ស្នើសុំបង្រៀនគម្ពីរដល់អ្នកណាម្នាក់ដែលគាត់ត្រឡប់ទៅជួបជាទៀងទាត់។ បន្ទាប់មក សូមសម្ភាសអ្នកផ្សាយម្នាក់ដែលមានការត្រឡប់ទៅជួបដែលព្រមទទួលទស្សនាវដ្ដីជាទៀងទាត់។ តើគាត់មានការត្រឡប់ទៅជួបបែបនោះប៉ុន្មាននាក់? តើគាត់រៀបចំសម្រាប់ការត្រឡប់ទៅជួបយ៉ាងដូចម្ដេច? សុំឲ្យគាត់ប្រាប់បទពិសោធន៍ល្អៗ។
ចម្រៀងលេខ១០ និងសេចក្ដីអធិដ្ឋាន