កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១៨ ខែឧសភា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៨ ខែឧសភា
ចម្រៀងលេខ៥០ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ២៤ វ. ១៨-២១ និងប្រអប់នៅទំ. ២៤៩ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: សាំយូអែលទី២ ៩–១២ (៨នាទី)
ទី១: សាំយូអែលទី២ ១០:១៣–១១:៤ (៣នាទី ឬខ្លីជាង)
ទី២: តើយើងអាចរៀនអ្វីពីសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូ?—lr ទំ. ៤២-៤៣ (៥នាទី)
ទី៣: តើនរណាជាអ្នកសរសេរគម្ពីរ?—និក្ខ. ២៤:៤; ២ធី. ៣:១៦; ២ពេ. ១:២១ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ចូរជួយមនុស្សគ្រប់ប្រភេទឲ្យទទួលចំណេះត្រឹមត្រូវអំពីសេចក្ដីពិត។—១ធី. ២:៣, ៤
១០ នាទី: របៀបដែលប៉ូលបានជួយជនជាតិក្រិចឲ្យទទួលចំណេះត្រឹមត្រូវអំពីសេចក្ដីពិត។ ការពិគ្រោះ។ សូមឲ្យអ្នកស្ដាប់អានសកម្មភាព ១៧:២២-៣១។ សូមពិចារណាអំពីរបៀបដែលកំណត់ហេតុនេះអាចជួយយើងក្នុងកិច្ចបម្រើផ្សាយ។
២០ នាទី: ព្រះយេហូវ៉ានឹងជួយកូនឲ្យមានចិត្តក្លាហាន។ ការពិគ្រោះ។ សូមចាក់ឲ្យបងប្អូនទស្សនា ឬឲ្យបងប្អូនមើលទុកជាមុននូវវីដេអូដែលមានចំណងជើងថាព្រះយេហូវ៉ានឹងជួយកូនឲ្យមានចិត្តក្លាហាន (សូមចូលគេហទំព័រjw.org ចុច«សៀវភៅផ្សេងៗ»▸«វីដេអូ»)។ សូមអញ្ជើញអ្នកស្ដាប់ប្រាប់មេរៀនផ្សេងៗដែលពួកគាត់បានទទួលពីវីដេអូនេះ។ សូមអញ្ជើញប្អូនៗដែលជាសិស្សសាលាប្រាប់អំពីរបៀបដែលវីដេអូនេះបានជួយលើកទឹកចិត្តពួកគាត់ឲ្យផ្សព្វផ្សាយដល់សិស្សរួមថ្នាក់និងគ្រូបង្រៀន។ សូមលើកឡើងបទពិសោធន៍ពិតមួយរបស់ប្អូនណាម្នាក់ដែលបានផ្សព្វផ្សាយនៅសាលារៀន។
ចម្រៀងលេខ២៣ និងសេចក្ដីអធិដ្ឋាន