កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៨ ខែមិថុនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែមិថុនា
ចម្រៀងលេខ៦ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ២៥ វ. ១៧-២១ និងប្រអប់នៅទំ. ២៥៩ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: សាំយូអែលទី២ ១៩–២១ (៨នាទី)
ទី១: សាំយូអែលទី២ ១៩:២៤-៣៧ (៣នាទី ឬខ្លីជាង)
ទី២: គ្រិស្តដែលជាស្តេចមានចិត្តរាបទាបនិងឫទ្ធានុភាព—igw ទំ. ៨ វ. ៥–ទំ. ៩ វ. ៤ (៥នាទី)
ទី៣: តើអ្វីបញ្ជាក់ថាមេកំណាចជាអ្នកភូតភរ?—lr ទំ. ៥១ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: «ចូរនឹកចាំពីថ្ងៃចាស់បុរាណ»។—ចោ. ៣២:៧
១០ នាទី: ចូរនឹកចាំពីថ្ងៃចាស់បុរាណ។ សុន្ទរកថាដែលមានមូលដ្ឋានលើបទគម្ពីរប្រចាំខែ។ សូមអាននិងពិគ្រោះចោទិយកថា ៤:៩ និង៣២:៧ ព្រមទាំងទំនុកតម្កើង ៧១:១៥-១៨។ សូមពន្យល់អំពីរបៀបដែលអ្នកផ្សព្វផ្សាយនៅសព្វថ្ងៃនេះអាចទទួលប្រយោជន៍ពីការនឹកចាំអំពីអ្នកបម្រើព្រះនិងព្រឹត្ដិការណ៍នានានៃប្រវត្ដិសាស្ត្រខាងកិច្ចបម្រើព្រះ។ សូមជូនយោបល់ដល់អ្នកផ្សាយថា យូរម្ដងៗសូមពិនិត្យមើលឡើងវិញនូវអត្ថបទតភាគ«អនុស្សាវរីយ៍ពីសម័យមុន»ក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ សូមលើកឡើងនូវផ្នែកខ្លះពីការប្រជុំអប់រំកិច្ចបម្រើក្នុងខែនេះ ហើយពិគ្រោះអំពីរបៀបដែលផ្នែកទាំងនោះទាក់ទងនឹងបទគម្ពីរប្រចាំខែ។
២០ នាទី: «ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយប្រើសៀវភៅព្រះមានដំណឹងល្អសម្រាប់យើង!ដើម្បីបង្រៀនគម្ពីរនៅមាត់ទ្វារផ្ទះ»។ ការពិគ្រោះដោយអ្នកត្រួតពិនិត្យកិច្ចបម្រើ។ សូមប្រាប់តួលេខពីរបាយការណ៍កិច្ចបម្រើផ្សាយរបស់ក្រុមជំនុំ ដែលបញ្ជាក់ថាអាចមានលទ្ធភាពចាប់ផ្ដើមបង្រៀនគម្ពីរថែមទៀត។ សូមឲ្យអ្នកផ្សាយដែលមានបទពិសោធន៍ម្នាក់ធ្វើការសម្ដែង អំពីរបៀបដែលការបង្រៀនគម្ពីរនៅមាត់ទ្វារផ្ទះអាចចាប់ផ្ដើមបាន ដោយប្រើពាក្យផ្សាយគំរូដែលមានក្នុងប្រអប់។ សូមលើកទឹកចិត្តបងប្អូនទាំងអស់ចាប់ផ្ដើមបង្រៀនគម្ពីរនៅមាត់ទ្វារផ្ទះ។
ចម្រៀងលេខ២៩ និងសេចក្ដីអធិដ្ឋាន