កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២០ ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែកក្កដា
ចម្រៀងលេខ២៥ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ២៧ វ. ១៩-២២ និងប្រអប់នៅទំ. ២៧៩ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពង្សាវតារក្សត្រទី១ ១២–១៤ (៨នាទី)
ទី១: ពង្សាវតារក្សត្រទី១ ១២:២១-៣០ (៣នាទី ឬខ្លីជាង)
ទី២: តើទេវតាជួយអ្នកបម្រើព្រះយ៉ាងដូចម្ដេច?—lr ទំ. ៦៣-៦៦ (៥នាទី)
ទី៣: តើព្រះជាអ្នកបណ្ដាលឲ្យមនុស្សរងទុក្ខវេទនាឬ?—igw ទំ. ១៤ វ. ១-៤ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ‹ចូរទៅបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ›។—ម៉ាថ. ២៨:១៩,២០
១០ នាទី: ការទាញយកប្រយោជន៍ពីសៀវភៅផ្សេងៗរបស់យើង ពោលគឺជំនួយសិក្សាបណ្ដាំរបស់ព្រះ។ ការពិគ្រោះ។ សូមបញ្ជាក់អំពីលក្ខណៈពិសេសៗនៃសៀវភៅនេះ ដោយប្រើឯកសារបោះពុម្ព ឬឯកសារអេឡិចត្រូនិក។ រួចមក សូមពន្យល់អំពីរបៀបដែលសៀវភៅនេះអាចប្រើក្នុងការសិក្សាផ្ទាល់ខ្លួន និងក្នុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ព្រមទាំងក្នុងកិច្ចបម្រើផ្សាយ។ សុំអ្នកស្ដាប់ប្រាប់អំពីរបៀបដែលពួកគាត់ចង់ប្រើសៀវភៅនេះ។
១០ នាទី: ការទាញយកប្រយោជន៍ពីសៀវភៅផ្សេងៗរបស់យើង ពោលគឺសូមស្ដាប់គ្រូដ៏ល្អប្រសើរ។ ការពិគ្រោះ។ ដោយប្រើទំព័រ៦និង៧ពីសៀវភៅសូមស្ដាប់គ្រូដ៏ល្អប្រសើរ សូមពន្យល់អំពីរបៀបដែលឪពុកម្ដាយអាចប្រើសៀវភៅនេះដើម្បីបង្រៀនកូនៗ។ សូមបញ្ជាក់ដែរថាសៀវភៅនេះប្រើពាក្យស្រួលៗមែន តែការពន្យល់ក្នុងនោះមានប្រសិទ្ធភាពណាស់ ហើយអាចប្រើក្នុងកិច្ចបម្រើផ្សាយបាន។ សូមលើកឧទាហរណ៍ខ្លះៗ។
១០ នាទី: ប្រអប់សំណួរ។ ការពិគ្រោះ។
ចម្រៀងលេខ១០ និងសេចក្ដីអធិដ្ឋាន