កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៧ ខែកក្កដា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែកក្កដា
ចម្រៀងលេខ១៨ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ២៨ វ. ១-៩ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពង្សាវតារក្សត្រទី១ ១៥–១៧ (៨នាទី)
ទី១: ពង្សាវតារក្សត្រទី១ ១៥:១៦-២៤ (៣នាទី ឬខ្លីជាង)
ទី២: ហេតុអ្វីមនុស្សរងទុក្ខវេទនា?—igw ទំ. ១៥ វ. ១-៤ (៥នាទី)
ទី៣: ស្តីអំពីសេចក្ដីអធិដ្ឋាន តើយើងអាចទាញមេរៀនអ្វីពីលោកយេស៊ូ?—lr ទំ. ៦៧–ទំ. ៦៨ វ. ២ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ‹ចូរទៅបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ›។—ម៉ាថ. ២៨:១៩,២០
១០ នាទី: តើអ្នកកំពុងបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយឬទេ? ការពិគ្រោះ។ សូមសើរើឡើងវិញនូវវគ្គ១ក្នុងកិច្ចបម្រើព្រះ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលបញ្ជាក់អំពីគោលបំណងនៃអត្ថបទតភាគ«ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ»។ សូមសាឡើងវិញដោយសង្ខេបអំពីអត្ថបទមុនៗ។ សូមអញ្ជើញអ្នកស្ដាប់រៀបរាប់អំពីប្រយោជន៍ដែលពួកគាត់បានទទួលពីអត្ថបទទាំងនោះ។ សូមលើកទឹកចិត្តអ្នកផ្សាយឲ្យយកចិត្តទុកដាក់ជាពិសេសទៅលើភាពប៉ិនប្រសប់ ដែលបានត្រូវបញ្ជាក់ក្នុងខែនីមួយៗ ដោយធ្វើតាមយោបល់ផ្សេងៗក្រោមចំណងជើងតូច«សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ»។
១០ នាទី: ចូរប្រើកូនសៀវភៅ«តើយើងអាចរៀនអ្វីពីបណ្ដាំរបស់ព្រះ?» ដើម្បីជួយសិស្សគម្ពីរ។ ការពិគ្រោះ។ សូមពន្យល់អំពីរបៀបដែលយើងអាចប្រើចំណុចសំខាន់ៗដូចខាងក្រោម ដើម្បីជួយសិស្សគម្ពីររបស់យើងទាញយកប្រយោជន៍ឲ្យបានច្រើនបំផុតពីគម្ពីរ: (១) «របៀបរកបទគម្ពីរ»។ (២) សំណួរទី១៩: «តើសៀវភៅក្នុងគម្ពីរមានព័ត៌មានអ្វីខ្លះ?»។ (៣) សំណួរទី២០: «តើអ្នកអាចទទួលប្រយោជន៍ច្រើនបំផុតពីការអានគម្ពីរយ៉ាងដូចម្ដេច?»។ សូមរួមបញ្ចូលការសម្ដែងខ្លីមួយ អ្នកផ្សាយកំពុងបង្រៀនសិស្សគម្ពីរអំពីលក្ខណៈពិសេសណាមួយពីចំណុចខាងលើ មុននឹងបញ្ចប់ការរៀនគម្ពីរ។
១០ នាទី: «ឧបករណ៍ជំនួយសម្រាប់បង្រៀនគម្ពីរ»។ សំណួរនិងចម្លើយ។
ចម្រៀងលេខ៤៣ និងសេចក្ដីអធិដ្ឋាន