កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី១០ ខែសីហា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១០ ខែសីហា
ចម្រៀងលេខ២៩ និងសេចក្ដីអធិដ្ឋាន
ការសិក្សាគម្ពីរជាក្រុមជំនុំ:
cl ជំ. ២៨ វ. ១៨-២១ និងប្រអប់នៅទំ. ២៨៩ (៣០នាទី)
សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: ពង្សាវតារក្សត្រទី១ ២១–២២ (៨នាទី)
ទី១: ពង្សាវតារក្សត្រទី១ ២២:១៣-២៣ (៣នាទី ឬខ្លីជាង)
ទី២: ឆាប់ៗខាងមុខនេះ សេចក្ដីសន្យាក្នុងគម្ពីរនឹងកើតឡើងពិតមែន—igw ទំ. ១៦ វ. ៤–ទំ. ១៧ វ. ១ (៥នាទី)
ទី៣: ចូរធ្វើតាមគំរូរបស់អ្នកកាន់តាមលោកយេស៊ូ—lr ទំ. ៧២–ទំ. ៧៤ វ. ១ (៥នាទី)
ការប្រជុំអប់រំកិច្ចបម្រើ:
បទគម្ពីរប្រចាំខែ: ‹ឯខ្ញុំនឹងពួកគ្រួខ្ញុំ យើងទាំងអស់គ្នានឹងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ›។—យ៉ូស. ២៤:១៥
១០ នាទី: ‹ឯខ្ញុំនឹងពួកគ្រួខ្ញុំ យើងទាំងអស់គ្នានឹងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ›។ សុន្ទរកថានេះមានមូលដ្ឋានលើបទគម្ពីរប្រចាំខែ។ សូមអាននិងបកស្រាយ ចោទិយកថា ៦:៦, ៧ យ៉ូស្វេ ២៤:១៥ និងសុភាសិត ២២:៦។ សូមពន្យល់អំពីមូលហេតុដែលប្ដីនិងឪពុកត្រូវនាំមុខក្នុងការគោរពប្រណិប័តន៍ព្រះ។ សូមរៀបរាប់នូវឧបករណ៍ជំនួយផ្សេងៗដែលអង្គការយើងបានផ្ដល់ឲ្យ ដើម្បីជួយក្រុមគ្រួសារ។ សូមលើកឡើងផ្នែកខ្លះៗនៃការប្រជុំអប់រំកិច្ចបម្រើក្នុងខែនេះ ហើយបញ្ជាក់ថាផ្នែកទាំងនោះទាក់ទងយ៉ាងណានឹងបទគម្ពីរប្រចាំខែ។
២០ នាទី: «ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយជួយបង្រៀនអ្នកផ្សាយថ្មី»។ ការពិគ្រោះ។ សុំអ្នកស្ដាប់ប្រាប់អំពីរបៀបដែលឪពុកម្ដាយអាចធ្វើតាមចំណុចសំខាន់ៗពីអត្ថបទ ពេលពួកគាត់ជួយកូនឲ្យជឿនទៅមុខក្នុងការគោរពប្រណិប័តន៍ព្រះ។ សូមរៀបចំធ្វើការសម្ដែងមួយអំពីឪពុកម្នាក់កំពុងរៀបចំពាក្យផ្សាយជាមួយនឹងកូនប្រុសឬកូនស្រីវ័យក្មេងម្នាក់។
ចម្រៀងលេខ៤៥ និងសេចក្ដីអធិដ្ឋាន